បណ្ដាតំបន់រៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក
05/06/2014 08:17
(VOV)_ដោយប្រធានបទ៖ ចូរធ្វើសកម្មភាពដើម្បីរាំងស្កាត់ការកើនឡើងកំរិតទឹកសមុទ្រ ទិវាបរិស្ថានពិភពលោកឆ្នាំ២០១៤នេះ ប្រមូលផ្តុំចំពោះកិច្ចការពារបរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ…។ល។

(VOV)_ដោយប្រធានបទ៖ ចូរធ្វើសកម្មភាពដើម្បីរាំងស្កាត់ការកើនឡើង កំរិតទឹកសមុទ្រ ទិវាបរិស្ថានពិភពលោកឆ្នាំ២០១៤នេះ ប្រមូលផ្តុំចំពោះកិច្ចការ ពារបរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ…។ល។ ថ្លែងមតិនៅទីពិធីមិទ្ទិញ នាព្រឹកថ្ងៃទី ៥ មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖បានសង្កត់ធ្ងន់ថា៖ “ ខ្ញុំស្នើរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ត្រូវជំរុញខ្លាំងការងារឃោសនា លើកកំពស់ចំណេះដឹង របស់សហគមន៍ ក្នុងការលាតត្រដាង ប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធិភាព និងម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិ។ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយប្រសិទ្ធិភាព។ប្រជាពលរដ្ឋម្នាក់ៗចូររួមកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការពារបរិស្ថាន តស៊ូដើម្បីសន្តិភាព អភិវឌ្ឍន៍ចីរភាព និងរក្សាររឹងមាំអធិបតេយ្យភាពកោះ សមុទ្រ។” ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai (TTXVN) ក្នុងពិធីមិទ្ទិញនាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុង Phan Thiet ថ្នាក់ដឹកនាំ ខេត្ត Binh Thuán បានអំពាវនាវប្រជាជនក្នុងខេត្តរួមដៃធ្វើសកម្មភាព ដើម្បី៖ពណ៌ខៀវរបស់សន្តិភាព ពណ៌ខៀវរបស់ការអភិវឌ្ឍន៍ចីរភាព ដើម្បីបុព្វហេតុ ការពារបរិស្ថាន ការពារកោះសមុទ្រនៃមាតុប្រទេស។ នៅទីក្រុង Can Tho ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក និងសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមឆ្នាំ ២០១៤ ត្រូវបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី ៥ មិថុនា ដោយមានការចូលរួមរបស់មនុស្សចំនួនជាង១ ពាន់៦រយនាក់។ ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក នាយប់ថ្ងៃទី៤មិថុនានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់ មហោស្រពខ្សែភាពយន្តបរិស្ថានទូទាំងប្រទេសលើកទី៥។ វណ្ណកម្មឆ្នើមចំនួន ១៩បានជ្រើសរើសដើម្បីប្រគល់រង្វាន់បានឆ្លុះបញ្ចាំងនូវតំលៃធនធានចំពោះ ជីវភាពរស់នៅ។ ថ្លែងមតិនៅកម្មវិធី អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Bui Cach Tuyen បានវាយតំលៃថា៖ “បណ្ដាអ្នកនិពន្ធវណ្ណកម្មទទួលបានរង្វាន់ក្នុងមហោស្រពខ្សែភាពយន្តលើក នេះមានតំលៃសិល្បៈជ្រាលជ្រៅលើកទឹកចិត្តអ្នកធ្វើខ្សែភាពយន្តអំពីបរិស្ថាន។ ទន្ទឹមនឹងនោះតាមរយៈនេះក៏បំផុសចលនាការពារបរិស្ថានស៊ីជម្រៅក្នុងសង្គម ទាំងមូល៕”
Related





