VOV WorldVOV World
បណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់នៅវៀតណាម។
14/08/2013 08:38
VOV-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានលើក​ច្បាស់ថា គោលដៅនៃការចុះហត្ថលេខាលើ MOU គឺបង្កើតមូលដ្ឋាន​សហប្រតិបត្តិ​ការរបស់ភាគីទាក់ទិននានា
បណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់នៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan (baocongthuong.com.vn)         VOV-នារសៀលថ្ងៃទី១៣សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ​ពិធី ​ចុះ​ហត្ថលេខាលើអនុស្សារណៈយោគយល់រវាងក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ក្រសួងអប់រំបណ្ដុះបណ្ដាល ក្រសួងឧស្សាហ- ពាណិជ្ជកម្មនិងសមាគម​អាជីវករជប៉ុននៅវៀតណាម អំពីកិច្ចសហប្រតិបត្តិការ បណ្ដុះបណ្ដាលប្រភព​ធនធានមនុស្ស (MOU)។ នេះជាសកម្មភាព​ស្ថិតក្នុងក្រប ខ័ណ្ឌការផ្ដើមគំនិតរួមវៀតណាម-ជប៉ុន ដំណាក់កាលទី៥។ ​ថ្លែងមតិ​នៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានលើក​ច្បាស់ថា គោលដៅនៃការចុះហត្ថលេខាលើ MOU គឺបង្កើតមូលដ្ឋាន​សហប្រតិបត្តិ​ការ របស់ភាគីទាក់ទិននានាក្នុងការផ្គត់ផ្គង់កំលាំងពលករដែលឆ្លើយតបអំពីគុណ ភាព​និងបរិមាណតាមសំណូមពររបស់អង្គភាពអាជីវកម្មជប៉ុននៅវៀតណាម កែលំអរ​បរិយាកាសវិនិយោគ៕