VOV WorldVOV World
បន្តជំនះពុះពារលើផលវិបាកនៃទឹកជំនន់នៅភាគកណ្ដាលវៀតណាម
20/11/2013 08:53
Vovworld-នាថ្ងៃទី១៩វិច្ឆិកា ក្រុមការងាររបស់មជ្ឈឹមដឹកនាំដោយ​ឧបនាយក​រដ្ឋមន្ត្រីលោក Hoang Trung Hai បានចុះត្រួតពិនិត្យការងារជំនះពុះពារ​លើ​ផលវិបាក​​​ដោយ​ទឹកជំនន់នៅដំបន់នានាក្នុងខេត្ត Quang Ngai។
បន្តជំនះពុះពារលើផលវិបាកនៃទឹកជំនន់នៅភាគកណ្ដាលវៀតណាម
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមកសាកសួរសុខទុក្ខប្រជាជននៅបណ្ដាឃុំរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុតក្នុងវគ្គទឹកជំនន់កន្លងមក។ (VOV)         Vovworld-នាថ្ងៃទី១៩វិច្ឆិកា ក្រុមការងាររបស់មជ្ឈឹមដឹកនាំដោយ​ឧបនាយក​ រដ្ឋមន្ត្រីលោក Hoang Trung Hai បានចុះត្រួតពិនិត្យការងារជំនះពុះពារ​លើ​ផលវិបាក​​​ ដោយ​ទឹកជំនន់នៅដំបន់នានាក្នុងខេត្ត Quang Ngai។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមក​សាកសួរ​សុខទុក្ខប្រជាជននៅបណ្ដាឃុំរងការខូចខាត​ដ៏ធ្ងន់ធ្ងរ បំផុត​ក្នុងវគ្គទឹក​ជំនន់​កន្លង​មក។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន​សំណូម​ពរ Quang Ngai ត្រូវ​ខំប្រឹង​ប្រែង​ប្រមូលផ្ដុំគ្រប់ប្រភពកំលាំងជួយឧបត្ថម្ភ​ជាស្បៀងអាហារ មិនទុកឲ្យជន​ណា​មួយនាក់ត្រូវអត់​ឃ្លានឡើយ។         ចំពោះការខូចខាតដ៏ធ្ងន់ធ្ងរដោយភ្លៀងទឹកជំនន់ដែលបណ្ដាលឡើងនៅភាគ​ កណ្ដាល Tay Nguyen មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានសំរេចចិត្ត​ជួយ​ឧបត្ថម្ភបន្ទាន់ជាប្រាក់និងទំនិញមានតំលៃប្រមាណជាង១ពាន់លានដុងឲ្យ​ខេត្តចំនួន ៥គឺ Binh Dinh, Quang Nam, Quang Ngai, Kon Tum និង Gia Lai។ សមាគម​កាកបាត​ ក្រហមខេត្ត Binh Dinh ក៏បានផ្គត់ផ្គងមីកញ្ចប់១ពាន់តេស ម្ហូបអាហារ៣ពាន់​ចំណែក​ចលនាមីកញ្ចប់៥ពាន់តេសទឹកផឹក២ពាន់លីត្រឲ្យ​ប្រជាជន។​ សមាគមកាកបាត ក្រហម​ខេត្ត Phu Yen, Gia Lai បានដកប្រាក់ពីមូលនិធិ​ជួយ​ឧបត្ថម្ភឲ្យគ្រួសារមានអ្នក​ ស្លាប់​ដោយ​ទឹក​ជំនន់​លើភូមិសាស្ត្រផងដែរ៕