បន្តការតស៊ូទាមទាយុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំ/dioxin
10/01/2014 00:19
Vovworld-ក្នុងអំឡុង១០ឆ្នាំកន្លងមក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំ/dioxin វៀតណាមជានិច្ចកាលសកម្មព្យាយាមរួមដំណើរជាមួយជនរងគ្រោះក្នុងការតស៊ូទាមទាយុត្តិធម៍។

ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំ/dioxin វៀតណាម (VOV) Vovworld-ក្នុងអំឡុង១០ឆ្នាំកន្លងមក សមាគមជនរងគ្រោះដោយជាតិគីមីពុល ព័រលឿងទំ/dioxin វៀតណាមជានិច្ចកាលសកម្មព្យាយាមរួមដំណើរជាមួយជនរងគ្រោះក្នុងការតស៊ូទាមទាយុត្តិធម៍។សមាគមនឹងធ្វើដល់ទីបញ្ចប់ដើម្បី ទាមទាដោយរបៀបជាច្រើនក្នុងរយៈពេលខាងមុខ។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំ/dioxin វៀតណាមបានអះអាង ដូច្នេះក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាបង្កើតសមាគមជនរងគ្រោះដោយ ជាតិគីមីពុលព័រលឿងទំ/dioxin វៀតណាម (ទី១០មករា)។ តាមឧត្តមសេនីយ៍ឯក Nguyen Van Rinh ថា ក្នុងអំឡុង១០ឆ្នាំកន្លងមកទោះបីជាការតស៊ូនៅមិនទាន់ដណ្ដើមបានជ័យជំនះចុងក្រោយនៅឡើយប៉ុន្តែក៏ទទួលបានលទ្ធផលមួយចំនួន។ នោះជាការជួយឧបត្ថម្ភស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងប្រទេសនិងពិភពលោកពិសេសគឺប្រជាជនអាមេរិក ធ្វើឲ្យរដ្ឋាភិបាលអាមេរិកយល់ព្រមរួមជាមួយរដ្ឋាភិបាលវៀតណាមដោះស្រាយផលវិបាក។ ក្នុងរយៈពេលខាង មុខ សមាគមនឹងតស៊ូដោយរបៀបជាច្រើន៖ “យើងអាចប្តឹងបណ្ដាក្រុមហ៊ុនគីមីអាមេរិកនៅទឹកដីអាមេរិករឺប្តឹងនៅប្រទេស ទី៣ប្រសិនបើច្បាប់នៅប្រទេសនោះអនុញ្ញាត។ ទី២ យើងខ្ញុំចលនារដ្ឋាភិបាលអាមេរិកប្រជាជនអាមេរិកផ្ដល់ជំនួយមនុស្សធម៍សំរាប់ជនរងគ្រោះ។ ទី៣ចលនារដ្ឋសភាអាមេរិកជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំដោយការ ចេញគំរោងច្បាប់ផ្ដល់ជំនួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទំ។ ការទាមទារយុត្តិធម៍នៅមានការលំបាកប៉ុន្តែយើងខ្ញុំជឿជាក់ថានឹងទទួលបានជ័យ ជំនះ។” ក្នុងឱកាសនេះដែរ ខេត្តក្រុងនានាក្នុងទូទាំងប្រទេសមានសកម្មភាពជាក់ស្ដែងជាច្រើនយកចិត្តទុកដាក់ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿង ទំ/dioxinឆ្លងផុតពីការលំបាកស្ថិរភាពជិវភាបរស់នៅ សម្របខ្លួនក្នុងសហគមន៍។ ក្នុងបុណ្យតេតប្រពៃណី២០១៤ សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿង ទំ/dioxin ខេត្ត Phu Tho បានលៃទុកអំណោយជិត២ពាន់ចំណែកមានតំលៃពី១សែន ដល់៤សែនដុងក្នុងមួយចំណែកដើម្បីសាកសួរសុខទុក្ខជូនជនរងគ្រោះនៅស្រុក ទីរួមខេត្តទីក្រុងក្នុងខេត្ត៕
Related







