បន្តរួមផ្សំការងាររវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
07/03/2014 08:35
(VOVworld)-អនុវត្តន៍បែបបទរួមផ្សំការងាររបស់រដ្ឋាភិ បាលនិងគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម នាថ្ងៃទី១៩កុម្ភៈ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dungថ្លែងមតិ ក្នុងជំនួបធ្វើការនាថ្ងៃទី១៩កុម្ភៈ (រូបថតៈTTXVN ) (VOVworld)-អនុវត្តន៍បែបបទរួមផ្សំការងាររបស់រដ្ឋាភិបាលនិងគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នាថ្ងៃទី១៩កុម្ភៈ នាយករដ្ឋមន្រ្តីលោកNguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានធ្វើជាអធិបតីជំនួបធ្វើការសំដៅវាយតម្លៃលទ្ធផលអនុ វត្តន៍បែបបទរួមផ្សំការងារក្នុងឆ្នាំ២០១៣និងពិភាក្សាអំពីការគួបផ្សំការងារក្នុងឆ្នាំ ២០១៤ នាថ្ងៃទី៦មិនា ខុទ្ទការល័យរដ្ឋាភិបាលបានចេញសេចក្តីប្រកាសសន្និ ដ្ឋានស្តីពីសន្និសីទនេះ។ តាមការវាយតម្លៃរបស់នាយករដ្ឋមន្រ្តីថា ក្នុងឆ្នាំ២០១៣រដ្ឋាភិបាលនិង គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានបង្កើនការងាររួមផ្សំ ទទួលបាន ប្រសិទ្ធ ភាពជាក់ស្តែង ជួយឲ្យភាគីនីមួយៗសម្រេចបានភារកិច្ចរបស់ខ្លួនដ៏ល្អបហរសើ។ ដើម្បី អនុវត្តន៍ប្រកបដោយជោគជ័យភារកិច្ចក្នុងឆ្នាំ២០១៤នេះ នាយករដ្ឋមន្រ្តីបាន ស្នើររដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបន្តសហការ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិជាដើម៕
Related
More




