បន្តសម័យប្រជុំលើកទី៦គណៈកម្មការទទួលបន្ទុកបញ្ហាសង្គមកិច្ចរបស់រដ្ឋសភា
28/04/2017 10:37
(VOVworld) - ចាំបាច់ត្រូវក្រឡែកមើលឡើងវិញនូវ ផលប៉ះពាល់ក៏ដូចជាតំលៃ អត្ថន័យខាងសេដ្ឋកិច្ច វប្បធម៌របស់ស្រាបៀរក្នុងជីវភាពប្រចាំថ្ងៃនៅពេល កសាង ច្បាប់បង្ការប្រឆាំងផលវិបាកដោយស្រាបៀរ។

រដ្ឋមន្រ្តីសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien (VOVworld) - ចាំបាច់ត្រូវក្រឡែកមើលឡើងវិញនូវផលប៉ះពាល់ក៏ដូចជាតំលៃ អត្ថន័យខាងសេដ្ឋកិច្ច វប្បធម៌របស់ស្រាបៀរក្នុងជីវភាពប្រចាំថ្ងៃ នៅពេលកសាង ច្បាប់បង្ការប្រឆាំងផលវិបាកដោយស្រាបៀរ។នេះជាយោបល់របស់សមាជិកសភា ជាច្រើនរូបក្រោយពីស្ដាប់របាយការណ៍កម្មវិធីកសាងច្បាប់ស្ដីអំពីសុខាភិបាលឆ្នាំ ២០១៨របស់ក្រសួងសុខាភិបាលវៀតណាមនៅសម័យប្រជុំលើកទី៦គណៈកម្មការ ទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា នាថ្ងៃទី២៨ មេសា។ទទួលស្គាល់យោបល់ របស់បណ្ដាសមាជិកសភា រដ្ឋមន្រ្តីសុខាភិបាលលោកស្រី Nguyen Thi Kim Tien ចាត់ទុកថា តាំងពីយូរណាស់មកហើយ អង្គការសុខភាព ពិភពលោកបានព្រមាន អំពីផលវិបាកដោយស្រាបៀរចំពោះសុខភាពរបស់ មនុស្ស ដោយហេតុនេះត្រូវ មានច្បាប់សំដៅគ្រប់គ្រងការប្រើប្រាស់ស្រាបៀរហួស ពីកំរិត៕
Related





