បញ្ហា Brexit៖ EU បង្ហាញទស្សនៈដ៏រឹងមាំនៅពេលកិច្ចចរចារជិតមកដល់
26/04/2017 07:23
(VOVworld) - សហភាពអឺរ៉ុប (EU) បានសំដែង ទស្សនៈដ៏រឹងមាំនៅពេល កិច្ចរចារ អំពីបញ្ហា Brexit កំពុងខិតជិតមកដល់ ជាពិសេសលើបញ្ហាទាក់ទិន ដល់សិទ្ធិរបស់ ប្រជាពលរដ្ឋនិងអនាគតនៃសេវាកម្ម ហិរញ្ញវត្ថុ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ជួបសន្ទនាជាមួយប្រធានក្រុុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នាថ្ងៃទី៦ មេសា (រូបថត៖EPA/TTXVN) (VOVworld) - សហភាពអឺរ៉ុប (EU) បានសំដែងទស្សនៈដ៏រឹងមាំនៅពេលកិច្ច រចារ អំពីបញ្ហា Brexit កំពុងខិតជិតមកដល់ ជាពិសេសលើបញ្ហាទាក់ទិនដល់សិទ្ធិ របស់ ប្រជាពលរដ្ឋនិងអនាគតនៃសេវាកម្មហិរញ្ញវត្ថុ។សេចក្ដីព្រាងស្ដីអំពីទិសដៅ ចរចារដែលត្រូវបានដាក់ចេញដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកច្បាស់ថា EU ចាត់ទុកកិច្ចការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋអឺរ៉ុបនៅអង់គ្លេសក៏ដូច ជាប្រជាពលរដ្ឋអង់គ្លេសនៅ EU ជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងទាំង បីក្នុងកិច្ចចរចារ។ទន្ទឹមនឹងនោះ EU អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ណាក៏ដោយដែលអនុញ្ញាតឲ្យក្រុងឡុងដ៍បន្តទាក់ទងជាមួយទីផ្សារ EU នោះ នឹង សំណូមពរឲ្យអង់គ្លេសបន្តគោរពបទដ្ឋានអំពីការគ្រប់គ្រងនិងឃ្លាំមើលរបស់ EU៕
Related





