បញ្ហាជនចំណាកស្រុក៖អាល្លឺម៉ង់-អូទ្រីស-ស្វីសអំពាវនាវឲ្យទ្វីបអឺរ៉ុបសាមគ្គីភាព
20/09/2015 08:36
(VOVworld)-ក្នុងការខំប្រឹងប្រែងស្វែងរកសម្លេងរួម ក្នុងការដោះស្រាយវិបត្តិជនចំណាក ស្រុក នាថ្ងៃទី ១៩កញ្ញា នៅក្រុង Vienne របស់អូទ្រីស

(VOVworld)-ក្នុងការខំប្រឹងប្រែងស្វែងរកសម្លេងរួមក្នុងការដោះស្រាយវិបត្តិជនចំណាក ស្រុក នាថ្ងៃទី១៩កញ្ញា នៅក្រុង Vienne របស់អូទ្រីស ថ្នាក់ដឹកនាំអូទ្រីស អាល្លឹម៉ង់ និង ស្វីស បានរួមជាមួយគ្នា ពិភាគ្សាអំពីស្ថានភាពរបស់ជនភៀសខ្លួន ជាបញ្ហាកំពុងដាក់ចេញកាសាកល្បងសន្តិសុខនៅទិ្វបនេះ។ នៅក្នុងជំនួប នាយករដ្ឋមន្ត្រីអូទ្រីស Werner Fayman សមភាគីស្វីស Stefan Loefven និងឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Sigmar Gabriel បានយល់ព្រមគ្នាថា ភារកិច្ចនាបច្ចុប្បន្នរបស់បណ្តាប្រទេសអឺរ៉ុបគឺត្រួតត្រា ចរន្តជន អន្តោប្រវេសន៍ ជួយឧបត្ថម្ភជីវភាពរស់នៅឲ្យពួគគេ ក៏ដូចជាធានាសន្តិសុខ។ ថ្នាក់ ដឹកនាំទាំងបីរូបបានអះអាងថា ត្រូវមានកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុង សហភាពអឺរ៉ុប (EU) ដើម្បីរួមគ្នាដោះស្រាយវិបត្តិជនចំណាកស្រុក៕
Related
More




