បញ្ហាជនចំណាកស្រុក៖អាល្លឺម៉ង់ត្រូវចំណាយជាង១០០ពានលានដុល្លាអាមេរិកដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន
15/05/2016 08:46
(VOVworld) - ទឹកប្រាក់ចំនួន៩៤ពាន់លានអឺរ៉ូ (ស្មើរ នឹង១០០ពាន់លានដុល្លាអាមេរិក) ជាកញ្ចប់ប្រាក់ ដែលរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវចំណាយដើម្បីដោះ ស្រាយបញ្ហានានាទាក់ទិនដល់វិបត្តិជនភៀសខ្លួន ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២០។

(VOVworld) - ទឹកប្រាក់ចំនួន៩៤ពាន់លានអឺរ៉ូ (ស្មើរនឹង១០០ពាន់លានដុល្លា អាមេរិក) ជាកញ្ចប់ប្រាក់ដែលរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវចំណាយដើម្បីដោះស្រាយ បញ្ហានានាទាក់ទិនដល់វិបត្តិជនភៀសខ្លួនចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២០។ នាថ្ងៃទី១៤ ឧសភា សេចក្ដីព្រាងឯកសារមួយដែលកំពុងយកមកពិភាគ្សារវាង ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ជាមួយរដ្ឋទាំង១៦នៃប្រទេសនេះ បានឲ្យដឹងថា តួរលេខ ពោលខាងលើរួមមានចំណាយសំរាប់ការផ្គត់ផ្គង់លំនៅដ្ឋាន ជួយ ជនភៀសខ្លួន សម្របសម្រួលជាមួយសង្គមនិងដោះស្រាយដល់ឬសគល់មូលហេតុនៃវិបត្តិជន ចំណាកស្រុក។មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់នាំចេញការព្យាករណ៍នេះដោយផ្អែកទៅ លើបរិមាណជនចំណាកស្រុកចំនួន៦សែននាក់ទៅកាន់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦ ៤សែននាក់ក្នុងឆ្នាំ២០១៧ និង៣សែននាក់ទៀតជារៀងរាល់ឆ្នាំក្រោយនោះ ព្រម ទាំងព្យាករណ៍ថា ៥៥%នៃបរិមាណជនចំណាកស្រុកនឹងមានការងារធ្វើ ក្រោយ ពីរយៈពេល៥ឆ្នាំ៕
Related





