បញ្ហាសំខាន់ៗក្នុងការកសាងបក្សកម្មុយនីស្តវៀតណាមនាបច្ចុប្បន្ន
28/01/2015 10:22
(VOV)_សិក្ខាសាលាស្ដីពី៖៨៥ឆ្នាំបក្សកម្មុយនីស្តវៀតណាមអភិវឌ្ឍន៍និងអនុវត្តលិទ្ធិ Mac- Lenin ចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ។ នៅទីនេះ បណ្ដាដំណាងបានអះអាងនូវកក្តា១

បញ្ហាសំខាន់ៗក្នុងការកសាងបក្សកម្មុយនីស្តវៀតណាមនាបច្ចុប្បន្ន (VOV)_សិក្ខាសាលាស្ដីពី៖៨៥ឆ្នាំបក្សកម្មុយនីស្តវៀតណាមអភិវឌ្ឍន៍និងអនុវត្ត លិទ្ធិ Mac- Lenin ចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម ត្រូវបានរៀបចំឡើងនា ព្រឹកថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ។ នៅទីនេះ បណ្ដាដំណាងបានអះអាងនូវ កក្តា១ដ៏សែនសំខាន់ដែលសំរេចកំណត់ការរីកធំធាត់របស់បក្សកម្មុយនីស្តវៀតណាម នោះគឺការអនុវត្តលិទ្ធិ Mac – Lenin ចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម។ ក្នុងបទអន្តរគមន៍ ដែលបានថ្លែងក្នុងឱកាសនេះ លោក Le Hong Anh សមាជិក អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ក្នុង សភាពការណ៍ពិភពលោក តំបន់ និងនៅក្នុងប្រទេសមានបណ្ដាឱកាសផង ភាព ងាយស្រួលផង និងការលំបាកសាកល្បងផងនោះ បក្សត្រូវលើកកំបស់សមត្ថភាព ដឹកនាំនិងកម្លាំងប្រយុទ្ធប្រឆាំង ផ្សាភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន…លៗ។ លោក Le Hong Anh បានអះអាងថា៖ “ ដំបូងបង្អស់ កសាងបក្សអោយរឹងមាំខាងនយោបាយ៖បន្តអនុវត្តនូវលិទ្ធិ Mac – Lenin សតិអារម្មណ៍លោកប្រធានហូជីមិញ ក្នុងស្ថានភាពជាក់ស្ដែងនៅវៀត ណាម ដាច់ខាងអនុវត្តនូវគោលដៅឯករាជ្យជាតិ និងលិទ្ធិសង្គមនិយម។ លើកកំ បស់ឬទ្ធានិភាពនយោបាយ សមត្ថភាពបញ្ញា របស់បក្សទាំងមូល បក្ខជនម្នាក់ៗ មុនបង្អស់គឺកម្មាភិបាលដឹកនាំគ្រប់ជាន់ថ្នាក់៕”
Related





