VOV WorldVOV World
បើកឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១
05/01/2021 10:50
(VOVWORLD) - អញ្ជើញថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិ បាល លោក Truong Hoa Binh បានស្នើឲ្យគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ក្រសួងស្ថាប័ននានា និងគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ បញ្ជាណែនាំនិងអនុវត្ត ន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការសម្រាប់ឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១។
បើកឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងពិធី នាព្រឹកថ្ងៃទី ៥ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំពិធីបើកឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១ និងកំពូលវគ្គធានាសណ្តាប់ធ្នាប់ សុវត្ថិ ភាពចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំឆ្លូវ ត្រីស័ក និងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២១។ អញ្ជើញថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានស្នើឲ្យគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ក្រសួងស្ថាប័ននានា និងគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ បញ្ជាណែនាំនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការសម្រាប់ឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១។ លោក Truong Hoa Binh អញ្ជើញមានប្រសាសន៍ថា៖