VOV WorldVOV World
បើកការតាំងពិព័រណ៍ “ជាតិគីមីពុលពណ៍លឿងទុំ - សតិសម្បជ្ជញ្ញៈនិងយុត្តិធម៌”
21/07/2015 09:27
(VOVworld) - នៅការតាំងពិព័រណ៍នេះដាក់បង្ហាញគំនូរ រូបថត និងវត្ថុដែលឆ្លុះបញ្ចាំង ជាក់ស្ដែងអំពីជីវភាព រស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៍ លឿងទុំ/ dioxin នៅគ្រប់ខេត្តក្រុងលើទូទាំងប្រទេស
បើកការតាំងពិព័រណ៍ “ជាតិគីមីពុលពណ៍លឿងទុំ - សតិសម្បជ្ជញ្ញៈនិងយុត្តិធម៌”
(VOVworld) - ការតាំងពិព័រណ៍ដោយចំណងជើង “ជាតិគីមីពុលពណ៍លឿងទុំ​-សតិ សម្បជ្ជញ្ញៈនិងយុត្តិធម៌” បានបើកនាថ្ងៃទី២១ កក្កដា នៅខេត្ត Quang Ninh ភាគខាង ជើងវៀតណាម។នេះជាព្រឹត្តិការណ៍សំខាន់ក្នុងចំណោមសកម្មភាពរំលឹកខួបអនុ ស្សាវរីយ៍លើកទី៥៤សោតនាដកម្មជាតិគីមីពុលពណ៍លឿងទុំនៅ វៀតណាមនិង ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ ថ្ងៃទី១០ សីហា។នៅការ តាំងពិព័រណ៍នេះដាក់បង្ហាញគំនូរ រូបថត និងវត្ថុដែលឆ្លុះបញ្ចាំង ជាក់ស្ដែងអំពី ជីវភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/ dioxin នៅគ្រប់ ខេត្តក្រុងលើទូទាំងប្រទេស ព្រមទាំងបង្ហាញពីការខំប្រឹងប្រែងឈានឡើងរបស់ ជនរងគ្រោះម្នាក់ៗដើម្បីឆ្ពោះទៅសុបិន្តអំពីពិភពលោក១សន្តិ ភាពនិងសុភ មង្គល។ថ្លែងមតិនៅពិធីបើក ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមា គមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំវៀតណាមបានសង្កត់ធ្ងន់ថា៖ ការតាំងពិព័រណ៍ទាក់ទាញការចូលរួមរបស់ទស្សនិកជនជាច្រើន (រូបថត៖កាសែត Quang Ninh) “ចំពោះរាល់ផលវិបាកនៃការប្រើប្រាស់ជាតិគីមីពុលពណ៍លឿងទុំទៅលើបរិស្ថាន និងជីវភាពរស់នៅ យើងខ្ញុំអំពាវនាវឲ្យប្រជាជនទាំងមូលលើពិភពលោកនិងជា ពិសេសគឺអតីតយុទ្ធជននៅប្រទេសនានាដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀត ណាម ចូរសាមគ្គីប្រឆាំងសព្វាវុធគីមីព្រមទាំងប្រឆាំងសព្វាវុធប្រល័យលោក ដើម្បីប្រជា ជនពិភពលោកនិយាយរួមនិងប្រជាជនវៀតណាមនិយាយដោយ ឡែកទទួលបានសន្តិភាព”៕