បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅតាមខេត្ត ក្រុងចំនួន ១៧
19/03/2026 08:27
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការជាមួយអង្គភាពពាក់ព័ន្ធ និងខេត្ត ក្រុងចំនួន ១៧ បានរៀបចំពិធីបើកការដ្ឋានសាងសង់ សាលាអន្តេវាសិកអន្តរកម្រិត ថ្នាក់បឋមសិក្សានិងមធ្យមសិក្សា នៅតាមបណ្តាឃុំព្រំដែនឆ្នាំ ២០២៦។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ការសាងសង់ដំណាក់កាលទី២ នៃសាលាអន្តេវាសិកអន្តរកម្រិតនៅតំបន់ព្រំដែនបានចាប់ផ្តើម ក្នុងពេលដំណាលគ្នា។ រូបថត៖ VGP កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅក្នុងឃុំព្រំដែននៃខេត្តនិងក្រុងចំនួន ១៧ រួមមាន៖ Cao Bang, Lang Son, Tuyen Quang, Lao Cai, Lai Chau, Dien Bien, Thanh Hoa, Nghe An, Ha Tinh, Quang Tri, Hue, Quang Ngai, Dak Lak, Lam Dong, Tay Ninh, Dong Thap និង An Giang។ នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សនៅតំបន់ព្រំដែន ដើម្បីធានាសមភាពក្នុងការទទួលបានការអប់រំ កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ ពង្រឹងការការពារជាតិនិងសន្តិសុខ។ លោក Pham Thuy Tien លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Ea Bung ជាកន្លែងដែលប្រព្រឹត្តិទៅពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិត ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា Ea Bung នាព្រឹកថ្ងៃទី១៩ ខែមីនា បានចែករំលែកថា
TAG
VOV/VOVworld/បើកការដ្ឋានសាងសង់/សាលាអន្តេវាសិកអន្តរកម្រិត/ការអប់រំ
Related
More






