VOV WorldVOV World
បើកសម្ពោធន៍ការិយាល័យបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគបន្ទាន់
03/02/2015 10:43
បើកសម្ពោធន៍ការិយាល័យបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគបន្ទាន់
បើកសម្ពោធន៍ការិយាល័យបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគបន្ទាន់
           (VOV)_នារសៀលថ្ងៃទី៣ កុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងសុខាភិ បាលវៀតណាម លោកស្រី Nguyen Thi Kim Tien និងឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំនៅវៀតណាម លោក Ted Osius បានកាត់ខ្សែរបូ បើកសម្ពោធន៍​ការិយាល័យបង្កា ប្រយុទ្ធប្រឆាំងអាសន្នរោគបន្ទាន់ ( ការិយាល័យ EOC ) របស់វៀតណាម។ ថ្លែងមតិ នៅទីនេះ លោកស្រី Nguyen Thi Kim Tien បានអោយដឹងថា៖ ការងារបង្កាប្រយុទ្ធ ប្រឆាំងអាសន្នរោគនេះទទួលបានការយកចិត្តទុកដាក់ពី​រដ្ឋាភិបាលវៀតណាម​។  ហើយការបើកសម្ពោធន៍និងដាក់អោយដំណើការការិយាល័យ EOC នេះជាសកម្ម ភាពជាក់ស្ដែងរបស់វៀតណាម ក្នុងការអនុវត្ត​កិច្ចសន្យាចូលរួមកម្មវិធីសហប្រតិបត្តិ ការសន្តិសុខសុខាភិបាលសកលទាំងមូល។ នាលកន្លងទៅ ក្រសួងសុខាភិបាលបាន ម្ចាស់ការអនុវត្តការិយាល័យ ​EOC ក្នុងការងារបង្កាប្រឆាំងអាសន្នរោគអេបូឡា ផ្ដា សាយបក្សាបក្សី និងជំងឺ​ផ្សេងៗទៀតដែរ៕