VOV WorldVOV World
បើកសម្ពោធន៍មជ្ឈមណ្ឌលសុខាភិបាលបម្រើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម
25/01/2021 11:18
(VOVWORLD) - ក្រសួងសុខាភិបាល និងអនុគណៈកម្មការសុខាភិបាលនៃមហាសន្និបាតបានបើកសម្ពោធន៍មជ្ឈមណ្ឌល ICU Bach Mai ដើម្បីបម្រើមហាសន្និបាតលើកទី ១៣។
បើកសម្ពោធន៍មជ្ឈមណ្ឌលសុខាភិបាលបម្រើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម
មជ្ឈមណ្ឌលសុខាភិបាលបម្រើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖  daidoanket.vn ) ដើម្បីបម្រើការងារផ្នែកសុខា ភិបាលនៅមហាសន្និបាតលើក ទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមនោះ នាព្រឹកថ្ងៃទី ២៥ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh (ទីក្រុងហាណូយ) ក្រសួងសុខាភិបាល និងអនុគណៈកម្មការសុខាភិ បាលនៃមហាសន្និបាត បាន បើកសម្ពោធន៍មជ្ឈមណ្ឌល ICU Bach Mai ដើម្បីបម្រើមហា សន្និបាតលើកទី ១៣។ នៅ មជ្ឈមណ្ឌល ICU Bach Mai នោះ ការងារសុខាភិបាលត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ត្រឹមត្រូវ តាមការណែនាំ។ មន្ទីរពេទ្យ Bach Mai បានពង្រឹងការបំពាក់សំភារៈពេទ្យទំនើប ៗ ដូចជា៖ ម៉ាស៊ីនជំនួយបេះដូងសួត ដើម្បីបម្រើអ្នកជំងឺធ្ងន់ធ្ងរ ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅហ្នឹងកន្លែង ម៉ាស៊ីនជំនួយផ្លូវដង្ហើមយួរដៃ និងម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថលនៅលើគ្រែអ្នកជំងឺផងដែរ៕