បោះឆ្នោតទំនុកទុកចិត្តនៅសម័យប្រជុំលើកទី៧ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang
09/07/2013 07:55
VOV-នាព្រឹកថ្ងៃទី៩កក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang វៀតណាមអាណត្តិទី៨បានបើកសម័យប្រជុំលើកទី៧ដើម្បីវាយតំលៃភារកិច្ចឆមាសទី១និងពិភាគ្សាភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៣។

អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានចូលរួម សម័យប្រជុំលើកទី៧ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang វៀតណាមអាណត្តិទី៨។ (vov.vn) VOV-នាព្រឹកថ្ងៃទី៩កក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang វៀតណាម អាណត្តិទី៨បានបើកសម័យប្រជុំលើកទី៧ដើម្បីវាយតំលៃភារកិច្ចឆមាសទី១និង ពិភាគ្សាភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៣។ សម័យប្រជុំក៏បានដំណើរការបោះ ឆ្នោតទំនុកទុកចិត្តចំពោះបណ្ដាដំណែងដោយក្រុមប្រឹក្សាប្រជាជនទីក្រុងជ្រើស តាំង។ អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានចូលរួមសម័យ ប្រជុំនេះ។ ថ្លែងមតិនៅទីនេះអនុប្រធានរដ្ឋសភា Huynh Ngoc Son បានលើកច្បាស់ ថា ការបោះឆ្នោតទំនុកទុកចិត្តចំពោះបណ្ដាដំណែងដោយក្រុមប្រឹក្សាប្រជាជន ជ្រើសតាំងជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ក្នុងសម័យ ប្រជុំលើកនេះ។ អនុប្រធានរដ្ឋសភា Huynh Ngoc Son បានស្នើរថា៖ “បណ្ដាដំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងគប្បីលៃទុកពេលវេលាស្រាវជ្រាវ ក្ដាប់ជាប់ព័ត៌មានយ៉ាងពេញលេញ ពិភាគ្សាវាយតំលៃតាមស្មារតីបរានុម័ត។ លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តគួប្រកាសជាចំហរ។ ប្រការនេះនឹងជួយឲ្យ អ្នកបោះឆ្នោតទំនុកទុកចិត្តបានឃើញកំរិតទុកចិត្តរបស់ខ្លួនដើម្បីខំប្រឹងប្រែង លើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ខ្លួន៕”
Related





