ប្រារព្ធកិច្ចសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិកលើកទី៨
06/06/2016 10:46
(VOVworld) - មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនឹង ពិភាគ្សាអំពីបញ្ហាជាច្រើន រួមមានការជំរុញទំនាក់ ទំនងទ្វេភាគី បង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែង និងដោះស្រាយការខ្វែងគំនិតក៏ដូចជាបញ្ហាក្ដៅ ផ្សេងៗទៀតផង។

ប្រធានាធិបតីចិនលោក Xi Jinping រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jacob Lew នៅសម័យប្រារព្ធ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៦ មិថុនា កិច្ចសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិក លើកទី៨ (S&ED ៨) បានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំងរបស់ចិន។មន្ត្រីជាន់ខ្ពស់នៃ ប្រទេសទាំងពីរនឹងពិភាគ្សាអំពីបញ្ហាជាច្រើន រួមមានការជំរុញទំនាក់ទំនងទ្វេភាគី បង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែងនិងដោះស្រាយការខ្វែងគំនិតក៏ដូចជាបញ្ហា ក្ដៅផ្សេងៗទៀតផង។ថ្លែងមតិនៅពិធីបើក ប្រធានាធិបតីចិនលោក Xi Jinping ចាត់ ទុកថា ចិននិងអាមេរិកគប្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងអំពាវ នាវឲ្យប្រទេសទាំងពីរខំប្រឹងប្រែងទ្វេដងថែមទៀតដើម្បីដោះ ស្រាយជំលោះនិង ជៀសវាងការវាយតំលៃខុសឆ្គងអំពីយុទ្ធសាស្ត្រ។មុននឹងកិច្ចសន្ទនានេះ មជ្ឈដ្ឋាន អ្នកវិភាគចាត់ទុកថា ភាពតានតឹងទាក់ទិនដល់ស្ថានភាពនៅ សមុទ្រខាងកើតអាច ជះឥទ្ធិពលអសកម្មទៅលើកិច្ចសន្ទនានេះ។ក្នុងដំណើរទស្សនកិច្ចនៅម៉ូងហ្គោល នាថ្ងៃទី៥ មិថុនា មុនពេលទៅកាន់ប៉េកាំងចូលរួមកិច្ច សន្ទនា រដ្ឋមន្រ្តីការបរទេស អាមេរិកលោក John Kerry បានប្រកាសថា ប្រសិនបើ ចិនបង្កើតឡើងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅ សមុទ្រខាងកើតនោះ វ៉ាស៊ីនតោន នឹងចាត់ទុកនេះជាអំពើបង្ករឿងហេតុនិងអស្ថិរ ភាព៕
Related
More




