VOV WorldVOV World
ប្រារព្ធសមយុទ្ធកងទ័ពជើងទឹក “Deep Sabre ២០១៦” នៅសឹង្ហបុរី
28/09/2016 09:09
(VOVworld) - ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ កញ្ញា នៅ ប្រទេសសឹង្ហបុរី ប្រព្រឹត្តទៅសមយុទ្ធកងទ័ពជើងទឹក មានឈ្មោះថា “Deep Sabre ២០១៦” ដោយមានការ ចូលរួមរបស់ទាហានចំនួន៨រយនាក់មកពីប្រទេស ចំនួន២១។
ប្រារព្ធសមយុទ្ធកងទ័ពជើងទឹក “Deep Sabre ២០១៦” នៅសឹង្ហបុរី
រដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីលោក Maliki Osman ថ្លែងមតិនៅពិធីប្រារព្ធ (រូបថត៖Straits Times)  (VOVworld) - ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ កញ្ញា នៅប្រទេសសឹង្ហបុរី ប្រព្រឹត្ត ទៅសមយុទ្ធកងទ័ពជើងទឹកមានឈ្មោះថា “Deep Sabre ២០១៦” ដោយមានការ ចូលរួម របស់ទាហានចំនួន៨រយនាក់មកពីប្រទេសចំនួន២១។ខ្លឹមសារសំខាន់មួយ នៃសមយុទ្ធលើកនេះគឺទាក់ទិនដល់បញ្ហាសន្តិសុខនាវាចរណ៍ ក្នុងនោះមានការ ដោះស្រាយការគំរាមកំហែងដូចជាទប់ស្កាត់ការដឹកជញ្ជូន ការរីកសាយភាយ ប្រភេទអាវុធ ប្រល័យលោកនានា (WMD)។ថ្លែងមតិនៅពិធីប្រារព្ធ រដ្ឋលេខាធិការ ក្រសួងការពារជាតិសឹង្ហបុរីលោក Maliki Osman សង្កត់ធ្ងន់ថា សង្គ្រាមប្រឆាំងនឹង ការផ្សព្វ ផ្សាយអាវុធប្រល័យលោកទាមទារឲ្យមានកិច្ចសហប្រតិបតិ្តការរវាង ស្ថាប័នរដ្ឋា ភិបាលទាំងអស់។តាមលោក Osman ថា ការដែលមានប្រទេសជាច្រើន ចូលរួម សមយុទ្ធលើកនេះ គឺជាសារដែលមានលក្ខណៈកំញើញដ៏ខ្លាំងក្លាចំពោះ បុគ្គល អង្គការភេរវកម្មមានចេតនាប្រើប្រាស់ WMD៕