ប្រព័ន្ធការពារកាំជ្រួចផ្លោងរួមជាបញ្ហាស្នូលក្នុងទំនាក់ទំនងរុស្សី-NATO
26/04/2012 10:04
បណ្តាការធ្វើសមយុទ្ធរួម លើម៉ាស៊ីនកំព្យួទ័ររវាង រុស្សីនឹងអង្គការសន្ធិសញ្ញាមហាសាគរអាត្លងទិច (NATO) អំពីការការពាកាំជ្រួចផ្លោងបានសរឲ្យ ឃើញថា៖ប្រព័ន្ធការពារកាំជ្រួចផ្លោងរួម ១ អាចធានាលទ្ធផលល្អបំផុតចំពោះ ភាគីទាំង២ ។

ប្រព័ន្ធការពារកាំជ្រួច Iskander របស់រុស្សី(រូបថត៖Internet) បណ្តាការធ្វើសមយុទ្ធរួម លើម៉ាស៊ីនកំព្យួទ័ររវាងរុស្សីនឹងអង្គការសន្ធិសញ្ញា មហាសាគរអាត្លងទិច (NATO) អំពីការការពាកាំជ្រួចផ្លោងបានសរឲ្យឃើញថា៖ ប្រព័ន្ធការពារកាំជ្រួចផ្លោងរួម ១ អាចធានាលទ្ធផលល្អបំផុតចំពោះភាគីទាំង២ ។នេះជាសេចក្តីប្រកាសរបស់នាយអគ្គសេនាធិការកងទ័ពរុស្សី Nikolai Makarov នាថ្ងៃទី២៥មេសាក្រោយពីកិច្ចប្រជំក្រុមប្រឹក្សារុស្សី- NATO នៅបែលហ្សីច។ នៅ ក្នុងកិច្ចប្រជុំ នេះដែរ លោក Nikolai Makarov ក៏បានប្រកាសថា៖រុស្សី- NATOត្រូវ ការបើកទូលាយ កិច្ចសហប្រតិបត្តិការយោធាថែមទៀត។ក៏ប៉ុន្តែលោកសង្កត់ធ្ងន់ ថា៖បញ្ហាស្នូលក្នុង ទំនាក់ទំនងសហប្រតិបត្តិការរុស្សី- NATO នៅតែជាការស្វែង រកដំណោះស្រាយសំរាប់ បញ្ហាការពាកាំជ្រួចផ្លោង។ក្នុងថ្ងៃដដែល អ្នកនាំពាក្យ NATOបានឲ្យដឹងថា៖អគ្គលេខា ធិការរង NATO Alexander versbou នឹងចូលរួម សន្និសីទអន្តរជាតិ១ស្តីអំពីការការពារ កាំជ្រួចផ្លោងដោយក្រសួងការពារប្រទេស រុស្សីរៀបចំនៅទីក្រុងម៉ូស្កូវចាប់ពីថ្ងៃទី៣ដល់ទី៤ ឧសភាខាងមុខ៕
Related






