ប្រទេសជាច្រើនមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រសួងការពារប្រទេសវៀតណាម
02/06/2014 10:32
(VOVworld)-នៅក្នុងបណ្ដាជំនួបទ្វេភាគីដែលប្រព្រឹត្តិទៅ ខាងក្រៅនៃជំនួបសន្ទនា Shangri-La លើកទី១៣ ដែល ត្រូវបានរៀបចំឡើងនៅសឹង្ហបុរី ចាប់តាំងពីថ្ងៃទី៣០ ឧសភាដល់ថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍លោក Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានឲ្យដឹងថា មានប្រទេសជាច្រើនបាន សម្ដែងគោលបំណង់ចង់ជំរុញទំនាក់ទំនងជាមួយក្រសួង ការពារប្រទេសវៀតណាម។

(VOVworld)-នៅក្នុងបណ្ដាជំនួបទ្វេភាគីដែលប្រព្រឹត្តិទៅខាងក្រៅនៃជំនួប សន្ទនា Shangri-La លើកទី១៣ ដែលត្រូវបានរៀបចំឡើងនៅសឹង្ហបុរី ចាប់តាំង ពីថ្ងៃទី៣០ឧសភាដល់ថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍លោក Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹង ថា មានប្រទេស ជាច្រើនបានសម្ដែងគោលបំណង់ចង់ជំរុញទំនាក់ទំនងជាមួយក្រសួងការពារ ប្រទេសវៀតណាម។នាយឧត្តមសេនីយ៍ Phung Quang Thanh បានមានជំនួប សន្ទនាទ្វេភាគីដោយឡែកជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្ដាប្រទេស រួមមាន អាមេរិក ជប៉ុន បារាំង អង់គ្លេស អូស្រ្តាលី និងសង្ហបុរី។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh និងជាអនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាមក៏មានបណ្ដាការជួបធ្វើការ ជាមួយសមភាគីរុស្សី ក៏ដូចជា លោក Wang Guanzhong អគ្គសេនាធិការរងកងទ័ពរំដោះប្រជាជនចិន និងនាយ ឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះ អាមេរិក។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel (រូបថត៖TTXVN) ថ្នាក់ដឹកនាំនៃប្រទេសនានាសុទ្ធតែយកចិត្តទុកដាក់ដល់សភាពការលើសមុទ្រ ខាងកើតនាបច្ចុប្បន្ន ហើយអ្នកដឹកនាំក្រសួងការពារប្រទេសវៀតណាមបាន ចែករំលេកព័ត៍មាន បរានុម័ត ដោយឈរលើស្មារតីស្ថាបនា។រដ្ឋមន្ត្រី Phung Quang Thanh បានឲ្យដឹងថាជប៉ុននិងអាមេរិកយកចិត្តទុកដាក់ជួយឧបត្ថម្ភកងកម្លាំង ប៉ូលីសសមុទ្រវៀតណាមក្នុងការលើកកំពស់សមត្ថភាព គ្រប់គ្រងតំបន់ សមុទ្រ៕
Related





