ប្រទេសបង្កើត EU អំពាវនាវឲ្យការរួមកម្លាំងដើម្បីដោះស្រាយវិបត្តិជនចំណាក ស្រុកនិងភេរវកម្ម
10/02/2016 09:15
(VOVworld) - សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខ នឹងដំណាក់កាលពោរពេញទៅដោយការលំបាក ហើយប្រទេសជាសមាជិកទាំងអស់ត្រូវរួមកម្លាំង ដើម្បីទប់ទល់នឹងការសាកល្បងធំៗរបស់ EU តាំងពី បញ្ហាជនចំណាកស្រុកដល់បញ្ហាភេរវកម្ម។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Frank-Walter Steinmeier (រូបថត៖EPA) (VOVworld) - សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងដំណាក់កាលពោរពេញទៅ ដោយការលំបាក ហើយប្រទេសជាសមាជិកទាំងអស់ត្រូវរួមកម្លាំងដើម្បីទប់ទល់ នឹងការសាកល្បងធំៗរបស់ EU តាំងពីបញ្ហាជនចំណាកស្រុកដល់ បញ្ហាភេរវកម្ម។ នេះជាខ្លឹមសារស្នូលក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទរដ្ឋមន្ត្រី ការបរទេសនៃ ប្រទេសជាសមាជិកចំនួន៦ដែលបង្កើតឡើងប្លុកសហគមន៍សេដ្ឋ កិច្ចអឺរ៉ុប (EEC) ជាអង្គការដើមរបស់ EU។សន្និសីទនេះត្រូវបានរៀបចំឡើងនៅ ទីក្រុង Rome របស់ អ៊ីតាលី នាថ្ងៃទី៩ កុម្ភៈ ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការ បរទេស អ៊ីតាលី អាល្លឺម៉ង់ បារាំង បែលហ្ស៊ីក ហូល្លង់ និងលុចសំបួ។វិបត្តិជន ចំណាកស្រុកជា ប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់បំផុតក្នុងសន្និសីទនេះ នៅពេល EU មិនទាន់មានគោលនយោបាយរួមណាមួយសំដៅដោះស្រាយ បញ្ហាអំពី សេដ្ឋកិច្ច សង្គមនិងសន្តិសុខនៅឡើយ ខណៈដែលបរិមាណជន ចំណាកស្រុក ហូរចូលអឺរ៉ុបមិនមានសញ្ញាថយចុះទេ៕
Related





