ប្រទេសអឺរ៉ុបជាច្រើនរំលឹកខួបទិវាជ័យជំនះលើពួកហ្វាស្ស៊ីសក្នុងសង្គ្រាមលោកទី ២
06/05/2015 10:23
(VOVworld) – សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួក ហ្វាស្ស៊ីសក្នុងសង្គ្រាមលោកទី ២ ត្រូវបានរៀបចំឡើងដ៏មហោឡារឹកនៅរុស្ស៊ី ស្វីសនិងន័រវ៉ែក។

ប្រទេសអឺរ៉ុបជាច្រើនរំលឹកខួបទិវាជ័យជំនះលើពួកហ្វាស្ស៊ីសក្នុងសង្គ្រាមលោកទី ២ (Image: VNA) (VOVworld) – សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួក ហ្វាស្ស៊ីសក្នុងសង្គ្រាមលោកទី ២ ត្រូវបានរៀបចំឡើងដ៏មហោឡារឹកនៅរុស្ស៊ី ស្វីស និងន័រវ៉ែក។ នៅរុស្ស៊ី កម្មវិធីប្រគុំភ្លេងនិងការតាំងពិពណ៌រត្រូវបានរៀបចំឡើង ក្នុង ឱកាសនេះ ជាពិសេសគឺកម្មវិធី “ចង្វាក់បទចម្រៀងមាតុប្រទេសស្តីពីសង្គ្រាម សន្តិភាពនិងសេចក្តីស្នេហារ” បានប្រព្រឹត្តទៅនៅរដ្ឋធានីម៉ូស្គូរ។ នៅទីលានក្រហម រដ្ឋធានី ម៉ូស្គូ ប្រព្រឹត្តទៅការស្វឺតសាកព្យុហយាត្រាសំរាប់ទិវាជ័យជំនះ នាថ្ងៃទី ៩ ឧសភាខាងមុខ។ ក្នុងពេលជាមួយគ្នានោះ មហោស្រពខ្សែភាពយន្តស្តីពីសង្គ្រាម លោកទី ២ ទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Geneva របស់ស្វីស។ មុននោះ សកម្មភាពរំលឹកវញ្ញាណខ័ណ្ឌយុទ្ធជនស៊ូវៀតដែលបានពលីជីវិតក្នុងសង្គ្រាម លោកទី ២ ត្រូវបានរៀបចំឡើងនៅឈាបន្ធដ្ឋានពលីសហភាពយុទ្ធជនស៊ូវៀត ភាគខាងជើងន័រវ៉ែកដោយមានការចូរលួមរបស់ប្រជាជនរុស្ស៊ី Latvia និងអ៊ុយក្រែន រួមជាមួយតំណាងស្ថានទូតរុស្ស៊ីប្រចាំនៅ រដ្ឋធានី Oslo ផងដែរ៕
Related





