VOV WorldVOV World
ប្រធានាធិបតី Maldives ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា
13/05/2012 09:13
ប្រធានាធិបតី Maldives លោក Mohamed Waheed នាថ្ងៃ ទី ១២ ឧសភា បានទៅបំពេញទស្សនកិច្ចនៅឥណ្ឌា និងមានការចរចារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ ផ្ទះលោក Manmohan Singh។
ប្រធានាធិបតី Maldives ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា
ប្រធានាធិបតី Maldives លោក Mohamed Waheed នាថ្ងៃទី ១២ ឧសភា បានទៅបំពេញទស្សន កិច្ចនៅឥណ្ឌា និងមានការចរចារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Manmohan Singh។ នេះគឺជាដំណើរទស្សនកិច្ច នៅប្រទេសក្រៅលើកដំបូងរបស់លោក Waheed ពីពេល ដែល លោកឡើងក្តាន់អំណាច​ នាខែកុម្ភៈឆ្នាំ ២០១២។ ក្នុងការចរចារនៅទីក្រុង New  Dehli  ប្រធានាធិបតី Waheed បានជូនដំណឹង ជាមួយនាយករដ្ឋមន្ត្រី Singh អំពីស្ថនការណ៍ នយោបាយនាបច្ចុប្បន្ននៅ Maldives និងបណ្ដាបញ្ហាទាន់ទិនដល់ គណៈកម្មាធិការស៊ើប អង្កេតជាតិ (NCI) ដែលត្រូវបានរដ្ឋាភិបាល Maldives បង្កើត ដើម្បីស៊ើបអង្កេតអំពីមូលហេតុ នៃការធ្វើរដ្ឋប្រហារនសថ្ងៃទី ២ កម្ភៈ ២០១២។​ លោក Waheed ក៏បានសម្តែងនូវកិច្ចសន្យា ចំពោះប្រជាធិបតេយ្យ នឹងរៀបចំបណ្ដាការបោះឆ្នោត។ នាយករដ្ឋមន្ត្រី Singh បានសន្យាថា៖ ឥណ្ឌានឹងបន្តគាំទ្រយ៉ាងខ្លាំងឲ្យការអភិវឌ្ឍន៍របស់ Maldives និង បញ្ចាក់ថា៖ សន្តិភាពនិង ស្ថិរភាពនៅ Maldives មានសារៈសំខាន់ពិសេសចំពោះឥណ្ឌា៕ ប្រធានាធិបតី  Maldives លោក  Mohamed Waheed (Image: vietnamplus.vn)