VOV WorldVOV World
ប្រធានាធិបតីហ្វីលីពីនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
28/09/2016 10:29
(VOVworld)-នាថ្ងៃទី២៨កញ្ញា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ប្រធានាធិបតីហ្វីលីពីនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte (VOVworld)-នាថ្ងៃទី២៨កញ្ញា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩  កញ្ញាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ ក្នុង ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ របស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte ភាគីទាំងពីរនឹងផ្លាស់ប្តូរទិសដៅនិងវិធានការជម្រុញទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រនាពេលខាងមុខ ជាពិសេសលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ លើកពីនេះទៅទៀត ភាគីទាំងពីរនឹងផ្លាស់ប្តូរលើ​ បណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕