ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត
25/06/2015 11:26
(VOVworld) – នាព្រឹកថ្ងៃទី ២៥ មិថុនា ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Joko Widodo បានទទួលជួប សន្ទនាជាមួយឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ បរទេស វៀតណាម លោក Pham Binh Minh ដែល មកសម្តែងការគួរសមនិងអញ្ជើញសហជាអធិបតី សម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិ បត្តិការ ទ្វេភាគីវៀតណាម-ឥណ្ឌូណេស៊ីថ្នាក់ រដ្ឋមន្ត្រីការបរទេស (UBHTSP)។
ប្រធានាធិបតីឥណ្ឌូណេស៊ីព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ២៥ មិថុនា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានទទួលជួបសន្ទនាជាមួយឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh ដែលមកសម្តែងការគួរសមនិងអញ្ជើញ សហជាអធិបតីសម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការ ទ្វេភាគីវៀតណាម-ឥណ្ឌូណេស៊ី ថ្នាក់រដ្ឋមន្ត្រីការបរទេស (UBHTSP)។ ក្នុងជំនួប ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានស្នើរឲ្យប្រធានាធិបតី ឥណ្ឌូណេស៊ីពិនិត្យមើលយ៉ាងសកម្មលើការនាំចូលកសិផលគ្រឿងអេឡិចត្រូនិក និងបណ្ដាផលិតផលផ្សេងៗរបស់វៀតណាម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ បញ្ជាណែនាំបណ្ដាក្រសួងស្ថាប័នពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃយន្តការសហ ប្រតិបត្តិការបង្កើតយន្តការសហប្រតិបត្តិការថ្មីលើគ្រប់វិស័យសំដៅជំរុញទំនាក់ ទំនងដៃគូយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការនៅសមុទ្ធក្នុងនោះមានការ បង្កើតខ្សែទូរស័ព្ទ hotline រវាង កងទ័ពជើងទឹកនៃប្រទេសទាំង ២ ជាដើម។ ស្តីពីបញ្ហានៅសមុទ្រខាងកើត ប្រធានាធិបតី Widodo បានចែករំលែក ការព្រួយបារម្ភរបស់វៀតណាមអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនាពេលថ្មីៗនេះ ហើយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពសន្តិសុខ និងសុវត្ថភាពនាវាចរណ៍និងអាកាសចរណ៍។ លោក Widodo មានគោល បំណងថា៖ ភាគីទាក់ទិន នានាដោះស្រ័យជំលោះដោយសន្តិវិធីដោយឈរ លើច្បាប់អន្តរជាតិ ក្នុងនោះ មាន អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តដ៏ត្រឹមត្រូវសេចក្តី ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (DOC) ខំប្រឹងប្រែងទទួលបានក្រមប្រតិបត្តិសំរាប់ ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕
Related





