VOV WorldVOV World
ប្រធានាធិបតីជាប់ឆ្នោប់ហ្វីលីពីនប្រកាសមិនលុបចោលសិទ្ធិចំពោះកោះថ្ម Scarborough
03/06/2016 06:46
(VOVworld) – នាថ្ងៃទី ២ មិថុនា​ ប្រធានាធិបតីជាប់ឆ្នោត ហ្វីលីពីន លោក Rodrigo Duterte បានប្រកាសនឹងមិនលុប ចោលបណ្ដាសិទ្ធិនៃប្រទេសនេះចំពោះកោះថ្ម Scarborough នៅ សមុទ្រខាងកើតដែលចិនបានទន្ទ្រានកាន់កាប់ពី ហ្វីលីពីនពីឆ្នាំ ២០១២ មក។​
ប្រធានាធិបតីជាប់ឆ្នោប់ហ្វីលីពីនប្រកាសមិនលុបចោលសិទ្ធិចំពោះកោះថ្ម Scarborough
ប្រធានាធិបតីជាប់ឆ្នោប់ហ្វីលីពីនប្រកាសមិនលុបចោលសិទ្ធិចំពោះកោះថ្ម Scarborough (Image: VNA) (VOVworld) – នាថ្ងៃទី ២ មិថុនា​ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក Rodrigo Duterte បានប្រកាសនឹងមិនលុបចោលបណ្ដាសិទ្ធិនៃប្រទេសនេះ ចំពោះកោះថ្ម Scarborough នៅ សមុទ្រខាងកើតដែលចិនបានទន្ទ្រានកាន់ កាប់ពីហ្វីលីពីនពីឆ្នាំ ២០១២ មក។​ ថ្លែងមតិនៅ សន្និសីទកាសែតបន្ទាប់ពី ការទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន លោក Duterte បានលើកច្បាស់ថា៖ ប្រទេសនេះគ្មានពេលណាលុបចោលសិទ្ធិរបស់ ខ្លួន ចំពោះកោះថ្ម Scarborough ទេ។ លោកបានអះអាងថា៖ នេះមិនជាបញ្ហា ជំលោះ អធិបតេយ្យភាពដែនដីឡើយ នោះគឺការរារាំងរបស់ភាគចិនចំពោះ ហ្វីលីពីនក្នុងការអនុវត្តបណ្ដាសិទ្ធិប្រកបដោយសេរីភាពដែលត្រូវបានទទួល ស្គល់ក្នុងអនុញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប. ឆ្នាំ ១៩៨២ (UNCLOS) ចំពោះ តំបន់សេចក្តីផ្តាច់មុខដែលមានទំហ៊ុំ ២០០ ម៉ាយល៍។​ លោក Duterte ក៏បាន ឲ្យដឹងថែមទៀតថា៖ លោកមិនពិភាក្សាអំពីជំលោះនៅសមុទ្រខាងកើតជា មួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនឡើយដោយសារហ្វីលីពីនកំពុង រងចាំងសាលក្រមរបស់តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុង ឡាអេរ ហ៊ូឡង់ស្តីពីការប្តឹងតវ៉ារបស់ម៉ានីលទៅលើប៉េកាំងទាក់ទិនដល់ សេចក្តីប្រកាសអធិបតេយ្យភាពនៃប្រទេសនេះនៅសមុទ្រខាងកើត៕​