ប្រធានាធិបតីមីយ៉ាន់ម៉ាគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
02/01/2014 10:40
(VOVworld) – ក្នុងសន្ទរកថាប្រចាំខែនៅវិទ្យុសម្លេងជាតិ នាថ្ងៃទី ២ មករា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បានសម្តែងនូវជំនឿជាក់ថា៖ រដ្ឋធម្មនុញ្ញត្រូវធ្វើ វិសោធនកម្មដើម្បីដោះស្រាយតម្រូវការនៃសេដ្ឋកិច្ចសង្គម។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein (Image: info.net) (VOVworld) – ក្នុងសន្ទរកថាប្រចាំខែនៅវិទ្យុសម្លេងជាតិ នាថ្ងៃទី ២ មករា ប្រធានាធិបតី មីយ៉ាន់ម៉ា លោក U Thein Sein បានសម្តែងនូវជំនឿជាក់ថា៖ រដ្ឋធម្មនុញ្ញត្រូវធ្វើវិសោធន កម្មដើម្បីដោះស្រាយតម្រូវការនៃសេដ្ឋកិច្ចសង្គម។ ប្រធានាធិបតី U Thein Sein បាន សង្កត់ធ្ងន់ថា៖ ការសន្ទនានយោបាយគឺចាំបាច់សំរាប់ការសម្រុះសម្រួលជាតិនិងជា គ្រឹស្ថាននៃដំណើការសន្តិភាពប្រជាជាតិ ដែលចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោក U Thein Sein បានឲ្យដឹងទៀតថា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះនឹងត្រូវបាន ពិភាក្សាជាសាធារណៈ។ មុននោះ នាថ្ងៃទី ៣១ ធ្នូ គណៈបក្សសាមគ្គីនិងអភិវឌ្ឍន៍ (USDP) កាន់អំណាចនៅមីយ៉ានម៉ាបានស្នើធ្វើវិសោធនកម្មមាត្រាចំនួន ៧៣ និង លុបចោលមាត្រា ចំនួន ២១ ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ មុនពេលការបោះឆ្នោតសកល នាឆ្នាំ ២០១៥។ ការធ្វើវិសោធនកម្មនេះនឹងបើកចេញឱកាសសំរាប់ប្រធានគណបក្ស ប្រឆាំង លោកស្រី Aung Sann Suu Kyi ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នា ពេលខាងមុខ៕
Related





