ដោយប្រធានបទ “ការសម្រេចបាននូវអនាគតប្រកបដោយចីរភាព” ពិព័រណ៍នេះត្រូវបានសមាគមសេរ៉ាមិចសំណង់វៀតណាម និង MMI Asia (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Messe München GmbH - ក្រុមពិព័រណ៍អន្តរជាតិអាល្លឺម៉ង់) សម្របសម្រួល​រៀបចំឡើង​។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលា នៅទីក្រុងហាណូយ លោក Nguyen Minh Tuan ប្រធានសមាគមសេរ៉ាមិចសំណង់វៀតណាម បានថ្លែងថា Ceramics & Stone Vietnam ២០២៦ រួម​បញ្ចូលគ្នានូវព្រឹត្តិការណ៍ចំនួន​ពីរ គឺ ASEAN Ceramics និង​ ASEAN Stone ទៅជាវេទិកាតែមួយ។ ពិព័រណ៍ឆ្នាំនេះត្រូវបានរំពឹងថានឹងប្រមូលផ្តុំ​សហគ្រាស ក្រុមហ៊ុនផលិត និងម៉ាកយីហោ​ល្បីៗជាង ៣៥០ មកពីអឺរ៉ុប អាស៊ី និងទីផ្សារផ្សេងទៀតនៅទូទាំងពិភពលោក ដោយទាក់ទាញអ្នកទស្សនាជាង ៥០០០នាក់។ លោក ង្វៀន មិញ ទួន បានសង្កត់ធ្ងន់ថា ឧស្សាហកម្មសេរ៉ាមិចអាស៊ីអាគ្នេយ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែល​ក្នុង​នោះ វៀតណាមតែងតែ​ជាប់ចំណាត់ថ្នា​ក់​ក្នុងចំណោមប្រទេសផលិតក្បឿងសេរ៉ាមិច​ជួរមុខនៅលើពិភពលោក។ វៀតណាមជាគោលដៅដ៏ទាក់ទាញពិតប្រាកដ សម្រាប់អ្នកផ្គត់ផ្គង់គ្រឿងចក្រ ឧបករណ៍ និងវត្ថុធាតុដើម​សម្រាប់ផលិតសេរ៉ាមិច​។

ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍សេរ៉ាមិចនិងថ្មវៀតណាម ឆ្នាំ២០២៦ ក៏នឹងប្រព្រឹត្តទៅសិក្ខាសាលាស្តីពីឧស្សាហកម្មសេរ៉ាមិចនិងថ្មធម្មជាតិ; កម្មវិធីសន្និសីទ និងតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ៕​