កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ត្រូវបានចាត់ទុកថា ជាចំណុចភ្លឺនៅក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ២០២៦ តម្លៃ​ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨,៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគចំនួន ២២៣ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបជិត ៣,៤ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរកំពុងខិតខំឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដើម្បីសម្រេចបាននូវ​គោលដៅនេះ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំពុងត្រូវបានជំរុញខ្លាំង ដោយពង្រីកលំហពាណិជ្ជកម្ម ភស្តុភារកម្ម វិនិយោគ និងការផ្លាស់ប្តូរសេដ្ឋកិច្ច។

ប្រទេសទាំងពីរក៏កំពុងមានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ទាក់ទងនឹងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ចំណុចកកស្ទះ​ខាង​គោលនយោបាយ និងស្ថាប័ន​កំពុងត្រូវបានដោះស្រាយរួមគ្នា ដោយបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយបើកចំហរ​ជាងសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើ​អត្ថាធិប្បាយថា៖ "ក្នុងនាមជាប្រទេសមួយដែលមានគុណសម្បត្តិ និងបទពិសោធន៍ ខ្ញុំជឿជាក់ថា សហគ្រាសវៀតណាម រួមទាំងក្រុមហ៊ុន Mefone (ការវិនិយោគរបស់ Viettel Group នៅកម្ពុជា) មានឱកាសទាំងស្រុង​ ដើម្បី​គាំទ្រនិងលើកកម្ពស់ការអភិវឌ្ឍ ហើយដើរតួនាទី​ជាស្ពានត​ភ្ជាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យារវាងវៀតណាម និងកម្ពុជា"៕​