VOV WorldVOV World
ប្រធានាធិបតីបារាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប
17/04/2016 08:42
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ ប្រទេសមជ្ឈឹមបូព៌ារចំនួន ៣ នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីបារាំង លោក Francois Hollande បាន អញ្ជើញ ទៅកាន់អេហ្ស៊ីប ចាប់ផ្តើមដំណើរទស្សនកិច្ច នៅប្រទេសនេះក្នុងរយៈពេល ២ ថ្ងៃ។
ប្រធានាធិបតីបារាំងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប (Image: VNA) (VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ារចំនួន ៣ នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីបារាំង លោក Francois Hollande បាន អញ្ជើញ ទៅកាន់អេហ្ស៊ីប ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសនេះក្នុងរយៈ ពេល ២ ថ្ងៃ។ តាមគំរោង បារាំងនិងអេហ្ស៊ីបនឹងចុះហេត្ថលេខាលើរាល់កិច្ចសហ ប្រតិបត្តិ ការសេដ្ឋកិច្ចទ្វេភាគីលើកនេះ។ ប្រធានាធិបតីអេហ្ស៊ីប លោក Fattah el Sisi និង សមភាគីបារាំង Hollande នឹងចុះហេត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀង និង អនុស្សរណៈយោគយល់គ្នាលើវិស័យអាគ្គិសនី ថាមពលកកើតឡើងវិញ  ការកសាងប្រព័ន្ធរថភ្លើងក្រោមដី ប្រព័ន្ធដោះស្រាយទឹកបញ្ចេញចោលនិងការ  បណ្ដុះបណ្ដាលអ្នកជំនាញការ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាក្សា  អំពីបញ្ហាក្នុងតំបន់ដូចជា៖ វិបត្តិនៅស៊ីរី លីប៊ី យេម៉ែននិងការផ្តើមគំនិតរបស់ បារាំងសំដៅស្តារឡើងវិញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាររវាងអ៊ីស្រាអែលនិង​  ប៉ាឡេស្ទីន៕