VOV WorldVOV World
ប្រធានាធិបតីប្រេស៊ីលលុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិក
18/09/2013 11:49
(VOVworld) – ប្រធានាធិបតីប្រេស៊ីលលុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិក
ប្រធានាធិបតីប្រេស៊ីលលុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិក
ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff បានប្រកាសជាផ្លូវការអំពីការលុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិក (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៧ កញ្ញា ប្រធានាធិបតីប្រេស៊ីល លោកស្រី​ Dilma Rousseff បានប្រកាសជាផ្លូវការអំពីការលុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិក​ដើម្បី ប្រឆាំងជំទាស់កម្មវិធីចារកម្មរបស់រដ្ឋអំណាចនៃប្រធានាធិបតី អាមេរិក លោក Barack Obama។ មជ្ឈដ្ឋានផ្សព្វផ្សាយព័ត៌មានអាមេរិក បានចាត់ទុកថា៖ សេចក្តីសម្រេចពោល ខាងលើរបស់ប្រធានាធិបតីប្រេស៊ីលបានជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងខឿន សេដ្ឋកិច្ចធំចំនួន ២ ក្នុងតំបន់អាមេរិកឡាទិន។ លោកស្រី Rousseff នៅរក្សាគោលជំហរ របស់ខ្លួន ដោយមិនអើពើរដល់ លោក Obama ដែលមានការជួបសន្ទនាតាមទូរស័ព្ទ សំដៅដោះស្រាយបញ្ហានេះ។ នាថ្ងៃ ដ៏ដែល ប្រធានាធិបតី Rousseff ក៏បានអនុវត្តរាល់ វិធានការសំដៅធានាភាពឯករាជ្យរបស់ប្រេស៊ីលក្នុងបណ្ដាប្រព័ន្ធបណ្ដាញ Internet ផងដែរ៕