VOV WorldVOV World
ប្រធានាធិបតីអាមេរិក Barack Obama អំពាវនាវឲ្យអ្នកបោះឆ្នោតបោះឆ្នោត សំរាប់ លោកស្រី Hillary Clinton
29/09/2016 08:43
(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿនអ្នកបោះឆ្នោត អាមេរិកទៅបោះឆ្នោតសំរាប់បេក្ខជនគណៈបក្ស ប្រជាធិបតេយ្យ លោកស្រី​ Hillary Clinton ក្នុងការបោះ ឆ្នោតប្រធានាធិបតី អាមេរិកនាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ ព្រមទាំង ចាត់ទុកថា៖ បេក្ខជនគណៈបក្ស សាធារណៈរដ្ឋ លោក Donald Trump មិនគ្រប់លក្ខសមប្បតិ្តដើម្បី ក្លាយទៅជា ម្ចាស់របស់សេតវិមានទេ។
ប្រធានាធិបតីអាមេរិក Barack Obama អំពាវនាវឲ្យអ្នកបោះឆ្នោតបោះឆ្នោត សំរាប់ លោកស្រី Hillary Clinton
ប្រធានាធិបតីអាមេរិក Barack Obama អំពាវនាវឲ្យអ្នកបោះឆ្នោតបោះឆ្នោត សំរាប់ លោកស្រី Hillary Clinton (VNA) (VOVworld) – នាថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿនអ្នកបោះឆ្នោតអាមេរិកទៅបោះឆ្នោតសំរាប់បេក្ខជនគណៈបក្ស ប្រជាធិបតេយ្យ លោកស្រី​ Hillary Clinton ក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ ព្រមទាំង ចាត់ទុកថា៖ បេក្ខជនគណៈបក្ស សាធារណៈរដ្ឋ លោក Donald Trump មិនគ្រប់លក្ខសមប្បតិ្តដើម្បី ក្លាយទៅជា ម្ចាស់របស់សេតវិមានទេ។ ថ្លែងមតិក្នុងបទសម្ភាសមួយ ប្រធានា ធិបតី Barack  Obama បានឲ្យដឹងថា៖ ប្រសិនបើ អ្នកបោះឆ្នោតមិនទៅបោះឆ្នោត នោះគឺ លោក Donald Trump នឹងទទួលបានសន្លឹកគាំទ្រហើយ។ ប្រសិនបើ អ្នកបោះ ឆ្នោតលៃទុកសម្លេងគាំទ្ររបស់ខ្លួនសំរាប់បេក្ខជនគណៈបក្សទី ៣ ដែល គ្មាន លទ្ធភាពដណ្តើមជ័យជំនះ នោះជាសន្លឹកមួយសំរាប់លោក Donald Trump ហើយដែរ។ អ្នកប្រមុខសេតវិមានបាននាំចេញការអំពាវនាវ ២ ថ្ងៃបន្ទាប់ពី លោកស្រី Hillary Clinton និងលោក Donald Trump​ បានមានការជជែក ដេញដោលតទល់​លើកដំបូងនៅទីក្រុង New York៕