VOV WorldVOV World
ប្រធានាធិបតីអាមេរិក៖ រាល់ការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺ "ជិតសម្រេចបានលទ្ធផល”
19/12/2025 09:07
(VOVWORLD) - ថ្លែងនៅក្នុងការិយាល័យរាងពងក្រពើថ្ងៃទី ១៨ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា ការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺ "ជិតសម្រេចបានលទ្ធផល"។
ប្រធានាធិបតីអាមេរិក៖ រាល់ការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺ "ជិតសម្រេចបានលទ្ធផល”
លោក ត្រាំ ក៏បានបញ្ជាក់ម្តងទៀតថា លោកបានបញ្ចប់ជម្លោះចំនួនប្រាំបីនៅជុំវិញពិភពលោក ចាប់តាំងពីលោកបានវិលត្រឡប់មកសេតវិមានវិញកាលពីដើមឆ្នាំនេះ ហើយបានបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាជម្លោះដែលពិបាកដោះស្រាយបំផុត ប៉ុន្តែទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ មន្ត្រីសេតវិមានម្នាក់បាននិយាយថា បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner ត្រូវបានរំពឹងថា នឹងជួបជាមួយគណៈប្រតិភូរុស្ស៊ីនៅទីក្រុង Miami នៅចុងសប្តាហ៍នេះ។ សហរដ្ឋអាមេរិកកំពុងខិតខំបន្តបញ្ចុះបញ្ចូលទាំងរុស្ស៊ី និងអ៊ុយក្រែនឱ្យឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ។ កាលពីដើមសប្តាហ៍នេះ លោក Witkoff និងលោក Kushner បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែននៅទីក្រុងប៊ែរឡាំង។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេជឿថាភាគីទាំងពីរលែងនៅឆ្ងាយពីគ្នាទៀតហើយ ទោះបីជាបញ្ហាដ៏ចម្រូងចម្រាសបំផុត គឺជម្លោះទឹកដី នៅតែមិនទាន់ដោះស្រាយក៏ដោយ៕
TAG
VOV/VOVworld/ប្រធានាធិបតីអាមេរិក/រាល់ការចរចា/ជម្លោះ/អ៊ុយក្រែន/សម្រេច/លទ្ធផល