ប្រធានាធិបតីអាមេរិកពេញចិត្តចំពោះសមិទ្ធិផលក្រោយរយៈពេល១០០ថ្ងៃកាន់អំណាច
29/04/2017 08:40
(VOVworld) - អញ្ជើញថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន សារព័ត៌មាននាថ្ងៃទី២៨ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា លោកពេញចិត្ត ចំពោះអ្វីៗដែលខ្លួនឯងធ្វើបានក្នុងរយៈពេល១០០ ថ្ងៃដំបូងក្នុងឋានៈជាម្ចាស់ សេតវិមាន បើទោះបីជាទទួលស្គាល់ថា ការងារនេះគឺពិបាកច្រើនជាងបើប្រៀប នឹងអ្វីៗដែលលោកប៉ាន់ស្មាន។

ប្រធានាធិបតីលោក Donald Trump ចុះហត្ថលេខាលើក្រិត្យនីតិប្រតិបត្តិមួយកាលពីថ្ងៃទី២៨ មេសា (រូបថត៖AFP/TTXVN) (VOVworld) - អញ្ជើញថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី២៨ មេសា ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា លោកពេញចិត្តចំពោះ អ្វីៗដែលខ្លួនឯងធ្វើបានក្នុងរយៈពេល១០០ថ្ងៃដំបូងក្នុងឋានៈជាម្ចាស់ សេតវិមាន បើទោះបីជាទទួលស្គាល់ថា ការងារនេះគឺពិបាកច្រើនជាងបើប្រៀប នឹងអ្វីៗដែល លោកប៉ាន់ស្មាន។ឯកសារនីតិប្រតិបត្តិចំនួន៣០ត្រូវបានចុះហត្ថលេខាហើយច្បាប់ ចំនួន២៨ត្រូវបានបំពេញបន្ថែមទៅក្នុងប្រព័ន្ធច្បាប់នាបច្ចុប្បន្ន ក្នុងរយៈពេល៣ខែ នេះ។នេះជាតួរលេខដែលមិនធ្លាប់មានចាប់តាំងពីសម័យ កាលប្រធានាធិបតី លោកFranklin Roosevelt។សេចក្ដីសំរេចរបស់លោក Trump បាននាំមកនូវលទ្ធផល ដំបូងមួយចំនួនដូចជា៖បង្កើតឡើងការងារធ្វើសំរាប់ប្រជាជនជាង៥សែននាក់ ហើយកាត់បន្ថយ៦១%នៃករណីឆ្លងដែនដោយខុសច្បាប់៕
Related





