VOV WorldVOV World
ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅអឺរ៉ុប
03/06/2014 11:35
(VOVworld) – នាយប់ថ្ងៃទី ២ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅ អឺរ៉ុបរួមមាន ប៉ូឡូញ បែលហ្ស៊ីកនិងបារាំង។
ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅអឺរ៉ុប
ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅអឺរ៉ុប (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ២ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅអឺរ៉ុបរួមមាន ប៉ូឡូញ បែលហ្ស៊ីកនិងបារាំង។ ទីប្រឹក្សារងសន្តិសុខជាតិទទួលបន្ទុកការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃវិមានស លោក Ben Rhodes បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានាធិបតីអាមេរិក ប្រព្រឹត្ត ទៅក្នុងរយៈពេលសំខាន់ក្នុងទំនាក់ទំនងអន្តរប៉ាស៊ីហ្វិក ក្នុងពេលដែល អាមេរិកកំពុង ស្វែងរករបៀបអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាសហប្រតិបត្តិការ ជាមួយបណ្ដាសម្ព័ន្ធ មិត្តនៅអឺរ៉ុបសំដៅពង្រឹងគ្រឹះស្ថានសន្តិសុខនិងសេដ្ឋកិច្ចសំរាប់ ភាគីទាំង ២។ របៀបវារៈស្នូលនៃដំណើរទស្សនកិច្ចលើកនេះគឺការពិភាក្សាជាមួយ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបអំពីការ ខំប្រឹងប្រែងរួមក្នុងការគាំទ្ររដ្ឋាភិបាលថ្មីនៅអ៊ុយក្រែន ពង្រឹងនិងព្រីកប្លុកសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ស្វែងរកពហុបនីយកម្ម ប្រភពសន្តិសុខថាមពលរបស់អឺរ៉ុប ជាដើម៕