VOV WorldVOV World
ប្រធានាធិបតីអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីនាខែមេសាខាងមុខ
13/02/2014 08:58
(VOVworld) – ដំណើទស្សនកិច្ចនៅជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ីនិងហ្វីលីពីនគឺ ជាផ្នែកមួយក្នុងកិច្ចសន្យារបស់ ប្រធានាធិបតីអាមេរិក លោក Barack Obama អំពីការបង្កើន ការជ្រៀតជ្រែកការទូតសេដ្ឋកិច្ចនិងសន្តិសុខជាមួយបណ្ដា ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ប្រធានាធិបតីអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីនាខែមេសាខាងមុខ
ប្រធានាធិបតីអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីនាខែមេសាខាងមុខ (Image: Vietnam+) (VOVworld) – ដំណើទស្សនកិច្ចនៅជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ីនិងហ្វីលីពីនគឺ ជាផ្នែកមួយក្នុងកិច្ចសន្យារបស់ប្រធានាធិបតីអាមេរិក លោក Barack Obama អំពី ការបង្កើនការជ្រៀតជ្រែកការទូតសេដ្ឋកិច្ចនិងសន្តិសុខជាមួយបណ្ដាប្រទេសក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតី Obama នឹងជួបចរចារជាមួយនាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe សំដៅពង្រឹងថែមទៀតទំនាក់ទំនងសម្ព័ន្ធមិត្តការអនុម័ត លើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក  (TPP) និងការបើកទូលាយកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយរាល់ការសាកល្បងការទូតនៅទ្វីបអាស៊ីនិងលើសកលោកផង ដែរ។ ក្នុងដំណើទស្សកិច្ចនៅកូរ៉េខាងត្បូង លោក Obama នឹងជួបសន្ទនាជាមួយ ប្រធានាធិបតីប្រទេសនេះ លោកស្រី Park Geun-hye ដើម្បីជំរុញ ដំណើរគ្មាននុយក្លេ អ៊ែរលើឧបទ្វីបកូរ៉េនិងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី។ ប្រធានាធិបបតីអាមេរិកនឹងពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Razak អំពីការ បោះជំហានជាក់ស្តែងក្នុងការខំប្រឹងប្រែងបង្កើនទំនាក់ទំនង រវាងប្រទេសទាំង២។ លោក Obama ក៏នឹង ពិភាក្សាការជំរុញការទំនើបភាវូបនីយកម្ម សម្ព័ន្ធភាពយោធារវាងអាមេរិកនិង ហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសនេះ៕