ប្រធានាធិបតីអាមេរិកបញ្ជាបង្កើតស្ថាប័នចារកម្មថ្មី
26/02/2015 10:01
Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី២៥កុម្ភៈបានបញ្ជាបង្កើតស្ថាប័នចារកម្មថ្មី

ប្រធានាធិបតីអាមេរិកបញ្ជាបង្កើតស្ថាប័នចារកម្មថ្មី (Internet) Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី២៥កុម្ភៈបាន បញ្ជាបង្កើតស្ថាប័នចារកម្មថ្មីទទួលបន្ទុកសម្រុះសម្រួលនិងប្រមូលព័ត៌មានដែល ទាក់ទិនដល់ការគំរាមកំហែងពី Hacker។ ដោយមានឈ្មោះ មជ្ឈមណ្ឌលប្រមូល ព័ត៌មានចារកម្មអំពីការគំរាមកំហែងលើបណ្ដាញ internet (CTIIC) ស្ថាប័ននេះនឹង ប្រមូលផ្ដុំក្នុងការតភ្ជាប់ព័ត៌មានដើម្បីរកឃើញការគំរាមកំហែងរបស់ Hacker បរទេសទៅលើអាមេរិក។ ប៉ុន្តែតាមរបាយការណ៍របស់សេតវិមានថា CTIIC នឹង មិនមែនជាមជ្ឈមណ្ឌលប្រយុទ្ធឡើយ។ ស្ថាប័ននេះនឹងមិនប្រមូលផ្ដុំព័ត៌មានចារកម្ម គ្រប់គ្រងរាល់ការខំប្រឹងប្រែងទប់ទល់ឧប្បទ្ទេវហេតុ ដំណើរការស៊ើបការណ៍ដោយ ផ្ទាល់ឬជមនួសឲ្យសមត្ថកិច្ចនាបច្ចុប្បន្នរបស់អង្គភាពមួយចំនួនឬមជ្ឈមណ្ឌល បណ្ដាញ internet របស់រដ្ឋាភិបាលឡើយ។ ក្រៅពីនោះ CTIIC នឹងមិនផ្ដល់ព័ត៌មាន ណាមួយសំរាប់ស្ថាប័ននៃមណ្ឌលឯកជនឡើយ៕
Related





