VOV WorldVOV World
ប្រធានាធិបតីអាមេរិកប្រកាសប្រើប្រាស់សិទ្ធិវ៉េតូចំពោះគំរោងច្បាប់ទាក់ទិនដល់ការវាយប្រហារថ្ងៃទី ១១ កញ្ញា
13/09/2016 10:25
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងប្រើប្រាស់សិទ្ធិ វ៉េតូចំពោះគំរោងច្បាប់ដែល អនុញ្ញាតិឲ្យគ្រួសាបណ្ដាជនរងគ្រោះក្នុងការវាយ ប្រហារ ភេរវកម្មថ្ងៃទី​១១ កញ្ញា ឆ្នាំ ២០០១ ប្តឹងតវ៉ារដ្ឋាភិបាល អារ៉ាប់ប៊ីសារអូឌីត ដើម្បីទាមទាប្រាក់ទូទាត់សងសំរាប់ ការខូចខាតដែលគេរងផលបះពាល់។
ប្រធានាធិបតីអាមេរិកប្រកាសប្រើប្រាស់សិទ្ធិវ៉េតូចំពោះគំរោងច្បាប់ទាក់ទិនដល់ការវាយប្រហារថ្ងៃទី ១១ កញ្ញា
ប្រធានាធិបតីអាមេរិកប្រកាសប្រើប្រាស់សិទ្ធិវ៉េតូចំពោះគំរោងច្បាប់ទាក់ទិនដល់ការវាយប្រហារថ្ងៃទី ១១ កញ្ញា (VNA) (VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងប្រើប្រាស់សិទ្ធិ  វ៉េតូចំពោះគំរោងច្បាប់ដែលអនុញ្ញាតិឲ្យគ្រួសាបណ្ដាជនរងគ្រោះក្នុងការវាយ  ប្រហារភេរវកម្មថ្ងៃទី​១១ កញ្ញា ឆ្នាំ ២០០១ ប្តឹងតវ៉ារដ្ឋាភិបាលអារ៉ាប់ប៊ីសារអូឌីត  ដើម្បីទាមទាប្រាក់ទូទាត់សងសំរាប់ការខូចខាតដែលគេរងផលបះពាល់។ ថ្លែង មតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន​នាថ្ងៃទី ១២ កញ្ញា អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានឲ្យដឹងថា៖ ការប្តឹងតវ៉ារដ្ឋាភិបាលអារ៉ាប់ប៊ីសារអូឌីត មិនជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទេក្នុងការទប់ទល់នឹងលទ្ធិភេរវកម្ម។ ទង្វើនេះនឹងបង្កើនការព្រួយបារម្ភរវាងបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឈូង  សមុទ្រពែក្យតែប៉ុណ្ណោះ។ ដោយហេតុនេះ ការចុះហត្ថលេខាលើគំរោងច្បាប់នេះ នឹងបង្កើនលទ្ធភាពគ្រោះអាសន្នចំពោះអាមេរិក។ ប្រធានាធិបតីអាមេរិកព្រួយ បារម្ភថា៖ គំរោងច្បាប់នេះរំលោភទៅលើអភ័យឯកសិទ្ធិយុត្តធម៌ជាតិដែលការពារ  ប្រទេសនានាចំពោះមុខការប្តឹងរដ្ឋបវេណីឬព្រហ្មទ័ណ្ទ៕