ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យអ្នកបោះឆ្នោតអង់គ្លេសមិនគប្បីចាកចេញពី EU
22/04/2016 10:27
(VOVworld) – នាព្រឹកថ្ងៃទី ២២ មេសា តាមម៉ោងវៀតណាម ប្រធានាធិបតី អាមេរិក លោក Barack Obama បានចាប់ផ្តើម ដំណើរទស្សនកិច្ចនៅអង់គ្លេស មុនពេល ទីក្រុងឡុងរៀបចំ ការបោះប្រជាមតិស្តីពីយន្តការប្រទេសជាសមាជិក របស់ អង់គ្លេសក្នុងសហភាពអឺរ៉ុប (EU)។
ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យអ្នកបោះឆ្នោតអង់គ្លេសមិនគប្បីចាកចេញពី EU (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ២២ មេសា តាមម៉ោងវៀតណាម ប្រធានាធិបតី អាមេរិក លោក Barack Obama បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅអង់គ្លេស មុនពេល ទីក្រុងឡុងរៀបចំការបោះប្រជាមតិស្តីពីយន្តការប្រទេសជាសមាជិក របស់អង់គ្លេសក្នុងសហភាពអឺរ៉ុប (EU)។ តាមគំរោង លោក Obama នឹង អញ្ជើញចូលរួមទិវារំលឹកខួបអនុស្សារវរីយ៍លើកទី ៩០ ទិវាកំណើត ព្រះមហា ក្រត្រីយានី Elizabeth II និងជួបចរចារជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron។ មុននោះ ក្នុងអត្ថបទសរសេរលើកាសែត The Daily Telegraph នាថ្ងៃទី ២២ មេសា បានឲ្យដឹងថា៖ លោក Obama អំពាវនាវឲ្យអ្នក បោះឆ្នោត អង់គ្លេសមិនបោះឆ្នោតចាកចេញពី EU ឡើយ៕
Related





