VOV WorldVOV World
ប្រធានាធិបតីអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅគុយបាជាលើកដំបូងក្រោយរយៈពេល៥០ឆ្នាំ
28/09/2016 09:13
(VOVworld) - ក្នុងបម្រែបម្រួលមួយសំដៅជំរុញល្បឿន នៃដំណើរការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា នាថ្ងៃទី២៧ កញ្ញា​ សេតវិមានឲ្យដឹងថា ប្រធានាធិបតី អាមេរិកលោក Barack Obama បានតែងតាំងលោក Jeffrey DeLaurentis ជាអ្នកការទូត ជាន់ខ្ពស់បំផុតរបស់ប្រទេសនេះប្រចាំនៅគុយបាចាប់ពីខែសីហាឆ្នាំ២០១៤មកធ្វើ ឯកអគ្គរដ្ឋទូតដំបូងប្រចាំនៅប្រទេសកោះសេរីភាពក្រោយរយៈពេល៥០ឆ្នាំ។
ប្រធានាធិបតីអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅគុយបាជាលើកដំបូងក្រោយរយៈពេល៥០ឆ្នាំ
ប្រធានាធិបតីលោក Barack Obama លោកជំទាវ និងឯកអគ្គរដ្ឋទូតលោក Jeffrey DeLaurentis នៅជំនួបកាលពីថ្ងៃទី២០ មិនា (រូបថត៖Reuters) (VOVworld) - ក្នុងបម្រែបម្រួលមួយសំដៅជំរុញល្បឿននៃដំណើរការធ្វើប្រក្រតី ភាពទំនាក់ទំនងជាមួយគុយបា នាថ្ងៃទី២៧ កញ្ញា​ សេតវិមានឲ្យដឹងថា ប្រធានាធិបតី អាមេរិកលោក Barack Obama បានតែងតាំងលោក Jeffrey DeLaurentis ជាអ្នកការទូត ជាន់ខ្ពស់បំផុតរបស់ប្រទេសនេះប្រចាំនៅគុយបាចាប់ពីខែសីហាឆ្នាំ២០១៤មកធ្វើ ឯកអគ្គរដ្ឋទូតដំបូងប្រចាំនៅប្រទេសកោះសេរីភាពក្រោយរយៈពេល៥០ឆ្នាំ។ថ្លែង មតិនៅពិធីប្រកាសសេចក្ដីសំរេច ប្រធានាធិបតីលោក Obama ឲ្យដឹងថា ក្នុងឋានៈ របស់ខ្លួន លោក DeLaurentis បានសហការជាមួយគុយបាក្នុងអំឡុង១ ឆ្នាំកន្លងទៅ លើបញ្ហាជាច្រើន សំដៅបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាផល ប្រយោជន៍នានា របស់អាមេរិកផងដែរ៕