ប្រធានាធិបតីអាមេរិកដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវកម្មជាផ្លូវការ
15/04/2015 07:43
(VOVworld) – នាថ្ងៃទី ១៤ មេសា រដ្ឋអំណាចរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama បានដកគុយបាជាផ្លូវការចេញពី បញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវរកម្ម។

ប្រធានាធិបតីអាមេរិកដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវកម្មជាផ្លូវការ (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ មេសា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានដកគុយបាជាផ្លូវការចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារ ភេវរកម្ម។ ក្នុងសាររបស់ប្រធានាធិបតី Barack Obama ដែលបានផ្ញើទៅកាន់រដ្ឋសភា អាមេរិកបានប្រកាសថា៖ ក្នុងរយៈពេល ៦ ខែកន្លងទៅ រដ្ឋាភិបាលគុយបាបញ្ចប់ ការគាំទ្ររបស់ខ្លួនសំរាប់លិទ្ធិភេវរកម្មអន្តរជាតិនិង La Habana បានមានកិច្ចសន្យា នឹងមិនគាំទ្រសកម្មភាពភេវរកម្មអន្តរជាតិណាមួយឡើយនាពេលអនាគត។ តាម លោក Obama ថា៖ ដោយឈរលើការត្រួតពនិត្យនិងវាយតំលៃឡើងវិញនៃក្រសួង ការបរទេសអាមេរិកការបន្តដាក់គុយបាចូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារ ភេវរកម្មគឺសកម្មភាពធ្វើឲ្យអាម៉ាស់មុខទៅលើមោទនភាពរបស់ប្រជាជនគុយបា ព្រមទាំង ជាឧបសគ្រធំចំពោះ ការខំប្រឹងប្រែងប្រក្រតីទំនាក់ទំនងទ្វេភាគីរវាង វ៉ាស៊ីនតោនិង La Habana ផងដែរ។ នេះក៏ជាជំហានសំខាន់មួយសំរាប់ប្រទេសទាំង ២ បើកស្ថានទូតនៅរដ្ឋធានីនៃប្រទេសនិមួយៗ យ៉ាងឆាប់ៗ៕
Related





