VOV WorldVOV World
ប្រធានាធិបតីអាមេរិកយកចិត្តទុកដាក់លើអំពីបញ្ហាស.ប.បកូរ៉េ
14/04/2017 10:36
(VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី១៣ មេសា ប្រកាសថា បញ្ហាស.ប.ប កូរ៉េនឹងត្រូវបានយកចិត្តទុកដាក់ ក្នុងកាលៈទេសៈ កើតមានឡើងព័ត៌មានដែលថា​ ព្យុងយ៉ាងកំពុង ត្រៀមរៀបចំឲ្យការសាកល្បងកាំជ្រួចឬនុយក្លេអ៊ែរថ្មី។
ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងសន្និសីទកាសែតនៅរដ្ឋធានីវ៉ាស៊ីនតោន  (រូបថត៖ AFP/TTXVN) (VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី១៣ មេសា ប្រកាសថា បញ្ហាស.ប.បកូរ៉េនឹងត្រូវបានយកចិត្តទុកដាក់ ក្នុងកាលៈទេសៈ កើតមាន ឡើងព័ត៌មានដែលថា​ ព្យុងយ៉ាងកំពុងត្រៀមរៀបចំឲ្យការសាកល្បងកាំជ្រួចឬ នុយក្លេអ៊ែរថ្មី។ក្នុងសេចក្ដីប្រកាសមួយទៀតនៅលើគេហទំព័រសង្គម Twitter នោះ អ្នកដឹកនាំសេតវិមានរូបនេះបានសំដែងនូវជំនឿជាក់ថា ចិននឹងដោះស្រាយសក្ដិ សមបញ្ហាស.ប.បកូរ៉េ ហើយក្នុងករណីផ្ទុយទៅវិញ អាមេរិករួមជាមួយក្រុមសម្ព័ន្ធ មិត្តនឹងធ្វើសកម្មភាព។ រាល់សេច្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីប្រធានាធិបតី លោក Trump បញ្ជាឲ្យទម្លាក់គ្រាប់បែកមិនមែននុយក្លេអ៊ែរ GBU-៤៣U ធំបំផុត របស់ អាមេរិក ទៅលើអាហ្គានីស្ថាន តម្រង់ទៅលើប្រព័ន្ធផ្លូវក្រោមដីរបស់ក្រុម រដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។មជ្ឈដ្ឋានអ្នកជំនាញការអាមេរិកចាត់ទុកថា សកម្ម ភាពនេះក៏សំដៅផ្ញើរសារមួយទៅកាន់ស.ប.បកូរ៉េផងដែរ៕