VOV WorldVOV World
ប្រធានាធិបតីអ៊ីរ៉ង់៖ “អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ក្នុងភាពឯកកោទេ”
05/01/2015 08:55
(VOVworld) – ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា៖​ ប្រទេស នេះមិនអាចទទួលបានសមិទ្ធិនិងសេដ្ឋកិច្ចរីកម្រើននៅឡើយក្នុងស្ថានភាពឯកកោ ជាមួយបណ្ដាប្រទេសលើពិភពលោក។
ប្រធានាធិបតីអ៊ីរ៉ង់៖ “អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ក្នុងភាពឯកកោទេ”
ប្រធានាធិបតីអ៊ីរ៉ង់៖ “អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ក្នុងភាពឯកកោទេ” (Image: VNA) (VOVworld) – ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា៖​ ប្រទេស នេះមិនអាចទទួលបានសមិទ្ធិនិងសេដ្ឋកិច្ចរីកម្រើននៅឡើយក្នុងស្ថានភាពឯកកោ ជាមួយបណ្ដាប្រទេសលើពិភពលោក។ ថ្លែងតិនៅវេទិការសេដ្ឋកិច្ចមួយនៅរដ្ឋធានី Tehran នាថ្ងៃទី ៤​ មករា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានចាត់ទុកថា៖ ការអភិវឌ្ឍន៍ពហុភាគីនិងចីរភាពគឺជាភាពចាំបាច់សំរាប់ខឿនសេដ្ឋកិច្ចអ៊ីរ៉ង់។ តាម លោក  Rouhani ថា​៖ នេះគឺជាពេលវេលាផ្លាស់ប្តូរទស្សនៈដែលចាត់ទុកថា៖ វត្តមាន របស់វិនិយោគិនបរទេសនៅអ៊ីរ៉ង់គឺជាការគំរាមកំហែងចំពោះប្រទេសឥស្លាមនោះ ក៏ដូចជាខឿនឯករាជ្យរបស់អ៊ីរ៉ង់។ ប៉ុន្តែ លោកប្រធានាធិបតីតាមមាគាកណ្ដាលនិយម នេះក៏បានអះអាងថា៖ អ៊ីរ៉ង់នឹងរក្សាដ៏រឹងមាំរាល់គោលការណ៍និងសតិអារម្មណ៍របស់ ប្រទេសនេះហើយសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗ លើពិភពលោកដែលបំរើផលប្រយោជន៍របស់ប្រទេសជាតិតែប៉ុណ្ណោះ។ អ៊ីរ៉ង់នឹង ប្តេជ្ញាកាត់បន្ថយការពឹងផ្អែកទៅលើការនាំចេញប្រេងឆៅ ហើយចាត់ទុកថា៖ ប្រការ នេះនឹងជំរុញវង់ ចរចារនុយក្លេអ៊ែរនាបច្ចុប្បន្នរវាងអ៊ីរ៉ង់និងក្រុម P5+1 ផងដែរ៕