VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្វើអធិបតីសន្និសីទកាសែតជាប្រចាំនៅម៉ូស្គូ
20/12/2013 08:27
(VOVworld)-នាយប់ថ្ងៃទី១៩ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន រៀបចំសន្និសីទកាសែត ជាប្រចាំឆ្នាំនៅទីក្រុងម៉ូស្គូ
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្វើអធិបតីសន្និសីទកាសែតជាប្រចាំនៅម៉ូស្គូ
(VOVworld)-នាយប់ថ្ងៃទី១៩ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានរៀប ចំសន្និសីទកាសែតជាប្រចាំឆ្នាំនៅទីក្រុងម៉ូស្គូដោយមានការចូលរួមរបស់ អ្នកកា សែតជាតិនិងអន្តរជាតិចំនួន១.៣០០រូប។ ក្នុងសន្និសីទលើកនេះ លោក Putin បានឆ្លើយសំនួររបស់អ្នកកាសែតជាច្រើនដែលទាក់ទិនដល់បញ្ហាសំខាន់ និងចាំ បាច់របស់រុស្ស៊ីនិងពិភពលោក។ ប្រធានាធិបតីរុស្ស៊ីលោក Putin ថ្លែង មតិក្នុងសន្និសីទកាសែតប្រចាំនៅទីក្រុងម៉ូស្គូនាថ្ងៃទី១៩ធ្នូ (រូបថតៈcand.com.vn )         ចំពោះទំនាក់ទំនងជាមួយអ៊ុយក្រែន លោក Putin អះអាងថា នឹងសម្រេច ចិត្តវិនិយោគប្រាក់ចំនួន១៥ពាន់លានដុល្លារអាមេរិកទៅលើប័ណ្ឌជាតិអ៊ុយក្រែន និង កាត់បន្ថយតម្លៃលក់ឧស្ម័ន្ធដុតសម្រាប់អ៊ុយក្រែន។         និយាយដល់បញ្ហាអន្តរជាតិផ្សេងៗទៀត ប្រធានាធិបតីរុស្ស៊ី Putin បានចាត់ ទុកថា រុស្ស៊ីមានការរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអន្តរជាតិដែល អូសបន្លាយក្នុងរយៈពេលវែង ក្នុងនោះមានវិបត្តិនៅស៊ីរីនិងកម្មវិធីនុយក្លេអែររបស់ អ៊ីរ៉ង់ផងដែរ         វាយតម្លៃចំពោះសកម្មភាពរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី Dmitry Medvedev ប្រធានាធិបតីរុស្ស៊ីសង្កត់ធ្ងន់ថា រដ្ឋាភិបាលរុស្ស៊ីកំពុងដំណើរ ការប្រកបដោយប្រសិទ្ធភាព៕

More