VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីលោក Putin សន្ទនាអនឡាញជាមួយប្រជាពលរដ្ឋនាថ្ងៃទី ៧ មិថុនា
07/06/2018 06:48
(VOVWORLD) -នាលេវាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៧ មិថុនា (តាមម៉ោង ម៉ូស្គូ ) ប្រធានាធិបតីរុស្ស៊ីលោក Vladimia Putin បានផ្លើយសំនួររបស់ប្រជាពលរដ្ឋតាមរយៈ "ខ្សែទូរស័ព្ទបន្តផ្ទាល់" ។
 ប្រធានាធិបតីរុស្ស៊ីលោក Vladimia Putin គិតមកដល់វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៦ មិថុនា មានសំនួរជិត ១ លាន ៥ សែន ដែលបានផ្ញើមកកាន់កម្មវិធីនេះ។ ចំពោះលោក Putin កិច្ចសន្ទនានេះ នឹងជា "ខ្សែទូរស័ព្ទបន្តផ្ទាល់" ជាលើកដំបូងក្នុងអាណត្តិប្រធានាធិបតីនេះ ហើយជាលើកទី ១៦ តាំងពីឆ្នាំ ២០០១ មក។ ប្រជាពលរដ្ឋអាចផ្ញើសំនូរទៅកាន់លោក Putin តាមរយៈទូរស័ព្ទ សារ SMS  MMS និងគេហទំព័រនៃកម្មវិធីនេះ។ ប្រធានបទក្តៅគគុកដែលប្រជាជនរុស្ស៊ីចាប់អារម្មណ៍គឺ៖ ការថែទាំសុខភាពជំនួយឧបត្ថម្ភសង្គមសម្រាប់ជនពិការ ជនក្រីក្រ ជនចូលនិវត្តន៍ ក្រុមគ្រួសារវ័យក្មេង និងកុមារផងដែរ៕