VOV WorldVOV World
ប្រធានាធិបតីសាធារណៈរដ្ឋសេសែលបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមគ។
30/08/2013 08:54
VOV-ភាគី​ទាំង​ពីរចង់ជំរុញនិងបើកទូលាយថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ
ប្រធានាធិបតីសាធារណៈរដ្ឋសេសែលបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមគ។
ប្រធានាធិបតីសាធារណៈរដ្ឋសេសែលលោក James Alix Michel បានជួបចរចារជាមួយប្រធានរដ្ឋ Truong Tan Sang (vov.vn)         VOV-នាយប់ថ្ងៃទី២៩សីហា ប្រធានាធិបតីសាធារណៈរដ្ឋសេសែលលោក James Alix Michel បានអញ្ជើញចាកចេញពីទីក្រុងហាណូយបញ្ចប់យ៉ាងល្អ​ប្រសើរ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩​សីហា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ក្នុង រយៈពេលមកបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានាធិបតីសេសែលបាន​ជួប​ចរចារជាមួយប្រធានរដ្ឋ Truong Tan Sang អគ្គលេខាបក្សកុម្មុយនីស្ត Nguyen Phu Trong នាយករដ្ឋមន្ត្រី Nguyen Tan Dung។ នៅបណ្ដាជំនួបសន្ទនា ភាគី​ទាំង​ពីរចង់ ជំរុញនិងបើកទូលាយថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ។ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរព័ត៌មានបង្កើន​សហការនិងសហប្រតិបត្តិការលើបណ្ដាវេទិការដំបន់និងអន្តរជាតិសំដៅរួម ចំណែកទៅក្នុងការខំប្រឹងប្រែងរួមដើម្បីគោលដៅសន្តិភាពស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕