ប្រធានាធិបតីស៊ីរីបានយល់ព្រមទុកឲ្យអន្តរជាតិត្រួតពិនិត្យឃ្លាំងអាវុធគីមី
13/09/2013 08:17
Vovworld-ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានយល់ព្រមដាក់ឃ្លាំងអាវុធគីមីនៃប្រទេសនេះក្រោមការត្រួតពិនិត្យរបស់អន្តរជាតិ។

Vovworld-ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នាថ្ងៃទី១២កញ្ញាបានយល់ព្រមដាក់ឃ្លាំងអាវុធគីមីនៃប្រទេសនេះក្រោមការត្រួតពិនិត្យរបស់អន្តរជាតិ។ ក្នុងការឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍ជាតិ Rossiya 24 (រុស្ស៊ី) ពីរដ្ឋធានី Damacus លោក Assad បានអះអាងថា ការដែលស៊ីរីដាក់ឃ្លាំងអាវុធគីមីក្រោមការត្រួតពិនិត្យ របស់អន្តរជាតិគឺដោយសាររុស្ស៊ី មិនមែនដោយការគំរាមកំហែងរបស់អាមេរិកទេ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា សង្គ្រាមណាមួយប្រឆាំងនឹងស៊ីរីនឹងជាគ្រោះប្រល័យ លោកចំពោះដំបន់ទាំងមូលនិងរុញដំបន់នេះធ្លាក់ចូលក្នុងបញ្ហានិងអស្ថិរភាពក្នុង ច្រើនទស្សវត្សខាងមុខ។ តាមផែនការរួមមាន៤ជំហានសំដៅត្រួតពិនិត្យឃ្លាំងអាវុធគីមីរបស់ស៊ីរី ដោយរុស្ស៊ីស្នើរនោះ ដំបូងបង្អស់គឺស៊ីរីត្រូវចូលរួមអង្គការអំពីហាមឃាត់ប្រើប្រាស់ អាវុធគីមី (OPCW)។ នាថ្ងៃដ៏ដែលអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បានឲ្យដឹង ថា អង្គការសហប្រជាជាតិបានទទួលឯកសារជាផ្លូវការពីរដ្ឋាភិបាលស៊ីរីអំពីការចូលរួមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។ តាមលោក Haq ថា ស៊ីរីនឹងអស់រយៈពេលប៉ុន្មានថ្ងៃ ដើម្បីក្លាយទៅជាសមាជិកពេញសិទ្ធិរបស់ អនុសញ្ញានេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១២កញ្ញា រដ្ឋមន្ត្រីការបរទេសរបស់ អាមេរិកនិងរុស្ស៊ីបានទៅកាន់ទីក្រុង Geneva (ស្វីស) ដើម្បីចាប់ផ្ដើមពិភាគ្សាក្នុងរយៈពេល២ថ្ងៃអំពីសំណើររបស់រុស្ស៊ីដែលទាក់ទិនដល់ការបំផ្លាញចោលឃ្លាំង អាវុធគីមីរបស់ស៊ីរី។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនការចរចារ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Kerry បានសង្កត់ធ្ងន់ថា អាមេរិកនៅតែគិតគូ វិធានការប្រើប្រាស់កំលាំងយោធាចំពោះស៊ីរីប្រសិនបើវិធានការការទូតមិនអាច បំផ្លាញបានឃ្លាំងអាវុធគីមី។ ក្នុងពេលនោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov បានឲ្យ ដឹងច្បាស់ថា រុស្ស៊ីចង់ឲ្យអាមេរិកបញ្ឈប់ការគំរាមកំហែងយោធាក្នុងដំណាក់កាល បច្ចុប្បន្នដើម្បីឈានទៅដំណោះស្រាយឲ្យវិបត្តិនៅស៊ីរី៕
Related






