ប្រធានគណៈកម្មាធិការឃោសនាប្រជាជនទៅបំពេញការងារនៅ St-Peterburg រុស្ស៊ី
15/09/2016 10:02
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី១៤ កញ្ញា ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញទៅទស្សនានិងធ្វើការនៅវិទ្យាស្ថានហូជីមិញ នៃមហាវិទ្យាល័យ St-Peterburg។ នៅក្នុងជំនួបធ្វើការនៅទីនេះ លោកស្រី Truong Thi Mai
.jpg)
ប្រធានគណៈកម្មាធិការឃោសនាប្រជាជនទៅបំពេញការងារនៅ St-Peterburg រុស្ស៊ី (VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី១៤ កញ្ញា ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញទៅ ទស្សនានិងធ្វើការនៅវិទ្យាស្ថានហូជីមិញ នៃមហាវិទ្យាល័យ St-Peterburg។ នៅក្នុងជំ នួបធ្វើការនៅទីនេះ លោកស្រី Truong Thi Mai បានស្ដាប់ សាស្ត្រាចារ្យ Vladimir Kolotov ប្រធានវិទ្យាស្ថានហូជីមិញ ឧទ្ទេសនាមអំពីដំណើការកសាងនិងអភិវឌ្ឍន៍របស់វិទ្យាស្ថាន។ រីឯ លោកស្រី Truong Thi Mai បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ Vladimir Kolotov ក្នុងការកសាងវិទ្យាស្ថានហូជីមិញ។ លោកស្រីបានចាត់ ទុក៖វិទ្យាស្ថាននេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីយូរអង្វែង មិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី។ នាថ្ងៃដដែល លោកស្រី Truong Thi Mai ក៏មានជំនួបសន្ទនាជាមួយដំណាងសមាគមជនវៀតណាម និងសិក្ខាកាមវៀតណាមនៅ St-Peterburg រុស្ស៊ីផងដែរ៕
Related





