ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang
28/04/2014 09:00
(VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៧រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាថ្ងៃទី២៦ មេសា លោកស្រី Ha Thi Khiet ប្រធាន

ប្រធានគណៈកម្មាធិការឃោសនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang(http://baohagiang.vn) (VOV)_ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៧រដ្ឋសភាវៀតណាម នីតិ កាលទី១៣ នាថ្ងៃទី២៦ មេសា លោកស្រី Ha Thi Khiet ប្រធានគណៈកម្មាធិការឃោ សនាប្រជា ជនមជ្ឈឹម និងបណ្ដាសមាជិក សមាជិការដ្ឋសភា នៃមណ្ឌលខេត្ត Ha Giang បានជួបប្រាស្រ័យអ្នកបោះឆ្នោតនៅឃុំ Lac Nong និងមជ្ឈមណ្ឌលស្រុក Bac Me។នៅទីនេះ បណ្ដាអ្នកបោះឆ្នោតបានសម្ដែងនូវក្តីជឿជាក់ចំពោះការដឹកនាំ របស់បក្ស រដ្ឋ និងរដ្ឋសភា ដោយមានការផ្លាស់ប្តូរថ្មីជាច្រើន ដើម្បីលើកកំពស់គុណ ភាពសកម្មភាពនីតិបញ្ញាត្តិ ឃ្លាំមើលកំពូល និងសម្រេចទៅលើបញ្ហាធំៗរបស់ប្រ ទេសជាតិ។ ទន្ទឹមនឹងនោះ អ្នកបោះឆ្នោតក៏បានលើកសំណើរអំពីបញ្ហាមួយចំនួន ដែលទាក់ទិនដល់សុខុមាលភាពសង្គម គោលនយោបាយវិនិយោគរបស់បក្ស រដ្ឋ ទៀតផង។ នៅក្នុងជំនួបនេះ លោកស្រី Ha thi Khiet បានស្នើ៖តំបន់ត្រូវពិនិត្យមើល ឡើងវិញ និងដោះស្រាយអោយបានសមស្របរាល់សំណូមពរ គោលបំណងរបស់ ប្រជាជន។ ដោយមានការទទួលខុសត្រូវរបស់ខ្លួន គណៈប្រតិភូសមាជិក សមាជិ ការរដ្ឋសភា នីតិកាលទី១៣ មណ្ឌលខេត្ត Ha Giang នឹងស្រាវជ្រាវ បូកសរុបមតិ សំណូមពររបស់អ្នកបោះឆ្នោត ដើម្បីផ្ញើជូនបណ្ដាក្រសួងស្ថាប័នទាក់ទិន ក្នុងរយៈពេលខាងមុខនេះ៕
Related





