VOV WorldVOV World
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម
03/02/2015 11:12
(VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅវៀតណាមលោកស្រី Shrimati Preeti Saran ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Nguyen Thien Nhan បានជូន ដំណឹង អំពីដំណើរទស្សនកិច្ចមិត្តភាពរបស់គណៈប្រតិភូជាន់ ខ្ពស់នៃគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនៅឥណ្ឌានាខែមីនាខាងមុខនេះ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម
(VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅវៀតណាមលោកស្រី Shrimati Preeti Saran ប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានជូន ដំណឹងអំពីដំណើរទស្សនកិច្ចមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនៅឥណ្ឌានាខែមីនាខាងមុខនេះ។ក្នុង របៀបវារីៈ គណៈប្រតិភូវៀតណាមមានគោលបំណងជួបសន្ទនាជាមួយនាយក រដ្ឋមន្រ្តីឥណ្ឌា ជួបធ្វើការជាមួយក្រុមប្រឹក្សាជួបប្រាស្រ័យវប្បធម៌ និងសភា ពាណិជ្ជកម្មឧស្សាហកម្មឥណ្ឌា ស្ដាប់គំរោងការណ៍កសាងទីក្រុងឆ្លាតចំនួន១០០ និងបទពិសោធន៍ដើម្បីរក្សាវប្បធម៌ជាប្រពៃណីនៅឥណ្ឌា។ នៅជំនួបនេះដែរ លោកស្រី Saran មានគោលបំណងថា ទំនាក់ទំនងរវាង ប្រទេសទាំង២កាន់តែ អភិវឌ្ឍន៍ថែមទៀត ព្រមទាំងឲ្យដឹងថា នឹងត្រៀមរៀបចំ ដើម្បីដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម ទទួលបានជោគជ័យ៕